Trending now

មនុស្សរាប់ពាន់នាក់បានមកកកកុញនៅជុំវិញបឹង Tay ដើម្បីទស្សនាការប្រកួតទូកនាគហាណូយ

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - បន្តជោគជ័យនៃការប្រកួតទូកនាគលើកដំបូងនាឆ្នាំ២០១៨នោះ ការប្រកួតទូកនាគហាណូយបើកទូលាយឆ្នាំ២០១៩នេះ ត្រូវបានលើកកម្ពស់ពីទ្រង់ទ្រាយធំដោយមានការចូករួមរបស់ក្រុមប្រកួតចំនួន៤៣ មកពីគណៈប្រតិភូទាំងក្នុងនិងក្រៅប្រទេសចំនួន ៣៤។ អ្នកគាំទ្របាននាំគ្នាអបអរលើកទឹកចិត្តកីឡាករប្រុស ស្រីចំនួនប្រមាណ៧០០នាក់។

នាព្រឹកថ្ងៃទី១៦ខែកុម្ភៈ ការប្រកួតទូកនាគហាណូយបើកទូលាយឆ្នាំ២០១៩ បានប្រារព្ធធ្វើឡើងនៅបឹង Tay ដែលទាក់ទាញការចូលរួមទស្សនារបស់ប្រជាជនរដ្ឋធានីនិងភ្ញៀវទេសចជាច្រើនកុះករផងដែរ (រូបថតៈ laodong.vn)

(Video: Youtube)

អញើញចូលរួមក្នុងពិធីបើក មានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ លោក Vu Duc Dam; ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានិងប្រជាជនជាច្រើនទៀតផងដែរ (រូបថតៈ laodong.vn)

បន្ទាប់ពីពិធីបើក ប្រជាជនច្រើនកុះករបានមកកកកុញនៅជុំវិញបឹង Tay ដើម្បីលើកទឹកចិត្តអបអរកីឡាករប្រុស ស្រី (រូបថតៈ (រូបថតៈ laodong.vn))

ការប្រកួតទូកនាគហាណូយបើកទូលាយមានការចូលរួមរបស់កីឡាករបុ្រសស្រីជាង៧០០នាក់ មកពីគណៈប្រតិភូចំនួន៣៤ដែលត្រូវបានបែងចែកទៅជា ៤៣ក្រុម រួមមាន ក្រុមប្រុសចំនួន១២ ក្រុមស្រីចំនួន ៦ ស្ថិតក្នុងក្រុមប្រកួតជំនាញ; ក្រុមប្រុសចំនួន៩ និងក្រុមស្រីចំនួន៦ ស្ថិតក្នុងក្រុមចលនា; និងក្រុមប្រុស ស្រីចម្រុះ ចំនួន១០ ទៀត ដែលមកពីស្ថានភាព អង្គការនិងសហគ្រាសមួយចំនួនាផងដែរ (រូបថតៈ laodong.vn)

ប្រការគួរឲ្យចាប់អាមរម្មណ៍ គឺពានរង្វាន់ឆ្នាំនេះ បានទាក់ទាញការចូលរួមរបស់ក្រុមអន្តរជាតិចំនួន៤ គឺ ក្រុមម៉ាឡេស៊ី ក្រុមហ៊ុងកុង (ចិន) ក្រុមសិង្ហបុរីនិងក្រុមឡាវ (រូបថតៈ news.zing.vn)

ពិធបុណ្យនេះ ក៏ទាក់ទាញការចូលរួមរបស់កីឡាករអ៊ុំទូកជួរមុខរបស់វៀតណាម ដែលធ្លាប់ដណ្តើមបានមេដាយមាស មេដាយប្រាក់ ASIAD 18 ដែលរួមចំណែកផ្សព្វផ្សាយឲ្យព្រឹត្តិការណ៍នេះ (រូបថតៈ laodong.vn)

ក្រៅពីក្រុមប្រកួតទូកមក នៅមានក្រុមលើកទឹកចិត្តដែលរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពិធីបុណ្យ (រូបថតៈ laodong.vn)

នៅក្នុងពិធីបុណ្យប្រកួតទូកនាគហាណូយបើកទូលាយនៅបឹង Tay នាថ្ងៃទី១៦ខែកុម្ភៈ ក្រុមកីឡាករ ឡាវ ដណ្តើមបានជ័យជម្នះវគ្គប្រកួតវគ្គផ្តាច់ព្រ័ត្រប្រុស ខណៈដែលក្រុមស្រីមកពីខេត្ត Quang Tri (វៀតណាម) ដណ្តើមបានជើងឯកស្រី។ ក្រុមកីឡាករឡាវ ពេលមកដល់ចំណត់ បានអោនក្បាល សម្តែងអំណរគុណដល់គូ្របង្វឹកនិងទស្សនិកជនដែលបានអបអរលើកទឹកចិត្តពានរង្វាន់ (រូបថតៈ news.zing.vn)

ក្រុមកីឡាករអបអរសាទរជ័យជម្នះនៅសួនឧទ្យាន Ly Tu Trong នៃទីក្រុងហាណូយ។ រង្វាន់ដែលក្រុមទទួលបានគឺ១០០ លានដុង (រូបថតៈ news.zing.vn)

នៅក្នុងរូបថតគឺក្រុមអ៊ុំទូកមកពីហុងកុង (ចិន) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមនេះបានបញ្ចប់វគ្គប្រកួតនេះ ក្នុងរយៈពេល ៣ នាទី ២៩ វិនាទី ៩២ និងជាប់ចំណាត់ថ្នាក់ទី២ (រូបថតៈ news.zing.vn)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤