Trending now

ភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់បានមកទស្សនាតំបន់បេតិកភណ្ឌ Hue ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

00:54 | 14/05/2019

ភ្ញៀវទេសចរចំនួន ១៥៨.០០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៥០ម៉ឺននាក់បានមកទស្សនាតំបន់បេតិកភណ្ឌ Hue ក្នុងរយៈពេល ៩ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ (ចាប់ពីថ្ងៃទី ២ ដល់ទី ១០ ខែកុម្ភៈ)។

ភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់បានមកទស្សនាតំបន់បេតិកភណ្ឌ Hue ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ប្រការគួរកត់សម្គាល់ គឺពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ (ពោលគឺថ្ងៃទី១ដល់ថ្ងៃទី៧នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក) តំបន់អភិរក្សបេតិកភណ្ឌទីក្រុងបុរាណ Hue បានបើកទ្វារដោយឥតគិតថ្លៃ ដើម្បីទទួលស្វាគមន៍ប្រជាជននិងភ្ញៀវទេសចរក្នុងស្រុករាប់ពាន់នាក់ មកទស្សនាផងដែរ។ ក្នុងប៉ុន្មានថ្ងៃនេះ តំបន់បានរៀបចំសកម្មភាពជាច្រើន ដូចជាល្បែងកំសាន្តបែបបរមរាជវាំង ការសម្តែងអក្សរផ្ចង់នៅព្រះរាជដំណាក់ Thai Hoa និងការសម្តែងសិល្បៈបរមរាជវាំងជាដើម។

នាឆ្នាំកន្លងទៅ ប្រជុំបេតិកភណ្ឌ Hue បានទទួលភ្ញៀវទេសចរចំនួន៣,៥លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិទទួលបានជិត ២,៣ លាននាក់៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤