Trending now

ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ

13:14 | 15/11/2019 (ហេង វុធ្ធី)

ឆ្នេរសមុទ្រ​ មីខេ (My Khe) នៃខេត្ត ដាណាំង (Da Nang) ធ្លាប់​បាន​ទស្សនាវដ្តី Forbes របស់​អាមេរិកជ្រើសតាំងគឺ​​មួយ​ក្នុង​ចំណោម​ឆ្នេរសមុទ្រ​ស្រស់ស្អាតទាំង​ប្រាំមួយ​លើ​ពិភពលោក។ នារដូវ​ក្តៅ​មកដល់ ភ្ញៀវ​នឹង​ចូលរួម​ក្នុង​​មហោស្រព​និង​ព្រឹត្តិការណ៍ធំៗ ដែល​រៀបចំ​ដោយ​ទីក្រុង​ដាណាំង (Da Nang) ។

ឆ្នេរសមុទ្រ មីខេ (My Khe) (រូបថត៖ bonbien.vn)

ឆ្នេរសមុទ្រ មីខេ (My Khe) មានប្រវែងប្រហែល ១០ គីឡូម៉ែត្រ ចាប់ពីជើងកោះសើនត្រាដល់ណននឿកងូហាញ សើន (Non nuoc Ngu Hanh Son)។ គយគន់ពីកម្ពស់ ឆ្នេរសមុទ្រ មីខេ (My Khe) ពិតជាស្រស់ស្អាត ដែលធ្វើភ្ញៀវជាប់ចិត្ត ពីព្រោះពណ៌បៃតងក្រាលទៅដល់ជើងមេឃ។ ជាពិសេស នៅពេលព្រះអាទិត្យលិច ទេសភាពនៅទីនេះ romatic​ និងស្ងៀមស្ងាត់ ដែលធ្វើឲ្យភ្ញៀវស្រួលខ្លួននិងបន្ធូរអារម្មណ៍។

ឆ្នេរសមុទ្រ មីខេ (My Khe) (រូបថត៖ bonbien.vn)


ឆ្នេរសមុទ្រ មីខេ (My Khe) បានជ្រើសតាំងគឺមួយក្នុងចំណោមឆ្នេរសមុទ្រទាំងប្រាំមួយស្រស់ស្អាតបំផុតលើពិភពលោក​ ពីព្រោះនៅទីនេះប្រមូលគ្រប់លក្ខណៈ ដូចជា៖ ធ្វើដំណើរយ៉ាងងាយស្រួល ភ្ញៀវមកឆ្នេរសមុទ្រដោយឥតគិតថ្លៃ ឆ្នេរខ្សាច់វែងនិងរាបស្មើ ពន្លឺពីព្រះអាទិត្យនិងរលកសមុទ្រដែលសមស្របនឹងបណ្តាមុខកីឡា ប៉ុន្តែធានាសុវត្ថិភាពសំរាប់ភ្ញៀវទេសចរណ៍ ប្រព័ន្ធសណ្ឋាគារបានកសាងជិតនឹងឆ្នេរសមុទ្រ ថែមទាំងមណ្ឌលលំហែកាយទទួលស្តង់ដាអន្តរជាតិ ផងដែរ។ល។

ឆ្នេរសមុទ្រ មីខេ (My Khe) (រូបថត៖ bonbien.vn)

ឆ្នេរសមុទ្រ មីខេ (My Khe) មានទឹកថ្លាឆ្វង់ ដូច្នេះនៅពេលងូតទឹក ភ្ញៀវអាចមើលឃើញត្រីហែលក្រោមជើង។ ជាពិសេស ឆ្នេរសមុទ្រ មីខេ (My Khe) មានអាកាសធាតុល្អពេញមួយឆ្នាំសំរាប់ភ្ញៀវទេស។ ប៉ុន្តែ នាដើម​ខែ​មីថុនា​ដែលជាពេលវេលាភ្ញៀវមកទេសចរណ៍ច្រើនបំផុត។ ពីព្រោះ នាពេលនោះ បណ្តាកម្មវិធីនិងព្រឹត្តិការបានរៀបចំជា​បន្តបន្ទាប់ ដូចជា៖ មហោស្រពបានរៀបចំនៅលើឆ្នេរសមុទ្រ ពិធីបុណ្យប្រណាំងទូក… ដែលបង្កើតបរិយាកាស​សប្បាយរីករាយ ថែមទាំងភ្ញៀវអាចចូលរួមក្នុងបណ្តាកម្មវិធីនេះ។

សកម្មភាពគួរឲ្យចាប់អារម្មណ៍នៅឆ្នេរសមុ្រមីខេ (My Khe) (រូបថត៖ vietnam.vnanet.vn)


ដោយនិន្នាការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ទីក្រុងដាណាំង (Da Nang) ឆ្នេរសមុទ្រមីខេ (My Khe) បានរៀបចំការលេងកម្សន្តសំរាប់ភ្ញៀវទេសចរណ៍ ដូចជា៖ ស្ទូចត្រី មុជទឹកនិងគយគន់ផ្កាថ្ម ម៉ូតូទឹក…ទន្ទឹមនឹងនេះទីក្រុងដាណាំង (Da Nang) បានពង្រាយខ្ទមជួយសង្គ្រោះ ដើម្បីភ្ញៀវស្ងប់ចិត្ត នៅពេល​ងូតទឹកសមុទ្រ។

សកម្មភាពគួរឲ្យចាប់អារម្មណ៍នៅឆ្នេរសមុ្រមីខេ (My Khe) (រូបថត៖ vietnam.vnanet.vn)


ឆ្នេរសមុទ្រមីខេ (My Khe) ស្ថិតនៅកណ្តាលបណ្តារមណីយដ្ឋានល្បីឈ្មោះផ្សេងៗ ទៀត ដូចជា៖ បាណា Hill (Ba Na Hill) ណននឿកងូហាញសើន (Non nuoc Ngu Hanh Son) ឧបទ្វីបសើនត្រា (Son Tra) ដាណាំង (Da Nang) វិថីបុរាណហយអាន (Hoi An) តំបន់ពិសិដ្ឋិមីសើន (My Son) ខេត្តក្វាងង៉ាយ (Quang Ngai) ឡាំងកូ ខេត្តធឿធៀនហ្វេ (Lang Co Thua Thien Hue)។

សកម្មភាពគួរឲ្យចាប់អារម្មណ៍នៅឆ្នេរសមុ្រមីខេ (My Khe) (រូបថត៖ vietnam.vnanet.vn)



(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnam.vnanet.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤