Trending now

ពហុកីឡាដ្ឋាន Rizal Memorial ពោរពេញទៅដោយទង់ជាតិក្រហម នៅពេលដែលក្រុមបាល់ទាត់នារីវៀតណាមឈ្នះមេដាយមាស

08:37 | 09/12/2019 (សរុបដោយ ស្រីព្រេជ)

យុគសម័យ​- នាយប់ថ្ងៃទី ៨ ធ្នូ នៅពហុកីឡដ្ឋាន Rizal Memorial (នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន) ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម បានយកឈ្នះគូប្រជែងថៃដោយលទ្ធផល ១-០ បន្ទាប់ពីការប្រកួតអស់រយៈពេល ១២០ នាទី នៃវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានជោគជ័យក្នុងការការពារប្រកបដោយជោគជ័យមេដាយមាសកីឡាបាល់ទាត់នារីស៊ីហ្គេម។ ។

ក្រុមកីឡាការិនីវៀតណាម ច្រៀងចម្រៀងជាតិនៅលើឆាកទទួលមេដាយ (រូបថតៈ TTXVN)

កីឡាការិនីវៀតណាមអបអរជ័យជំនះ (រូបថតៈ TTXVN)

កីឡាការិនីវៀតណាមអបអរជ័យជំនះ (រូបថតៈ TTXVN)

គ្រូបង្វឹក Mai Duc Chung ជាមួយកូនក្រុមរបស់លោកបន្ទាប់ពីការប្រកួត (រូបថតៈ TTXVN)

គ្រូបង្វឹក Mai Duc Chung ជាមួយមេដាយមាសស៊ីហ្គេម ៣០ (រូបថតៈ TTXVN)

ទង់ជាតិវៀតណាមបានបក់រវិចៗ នៅលើពហុកីឡាដ្ឋាន Rizal Memorial (រូបថតៈ TTXVN)

មុននោះ ក្នុងថ្ងៃប្រកួតជាផ្លូវការទី ៨ នៃមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ (SEA GAMES 30) អត្តពលិក វៀតណាម បានចូលរួមការប្រកួតលើវិញ្ញាសាចំនួន ២១។

ពោលគឺ វិញ្ញាសាអត្តពលកម្មវៀតណាម ដណ្តើមបានមេដាយមាស ២ គ្រឿង ជាមួយនឹងស្នាដៃរបស់អត្តពលិក Pham Thi Thu Trang ក្នុងវិញ្ញាសាដើរនារី ១០ គីឡូម៉ែត្រនិង Pham Thi Hue លើផ្លូវរត់ ១ម៉ឺន ម៉ែត្រ។ បន្ទាប់មក កីឡាករវៀតណាមក៏ដណ្តើមបានមេដាយមាស២ គ្រឿងទៀត ក្នុងខ្លឹមសារនៃការបាញ់ធ្នូ ខ្សែ ១ សម្រាប់ ក្រុមនារីនិងវិញ្ញាសារប៊ីយ៉ាផងដែរ៕


(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤