Trending now

ពិព័រណ៍ក្រោមប្រធានបទ "Cam Ranh៖ កិច្ចសហប្រតិបត្តិការយោធាវៀតណាម - សហព័ន្ធរុស្ស៊ី"

10:20 | 20/09/2020

នារសៀលថ្ងៃទី ១៧ ខែកញ្ញា ពិព័រណ៍“ ក្រោមប្រធនបទ “Cam Ranh៖ កិច្ចសហប្រតិបត្តិការយោធារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី” បានបើកនៅសារមន្ទីរកងទ័ពជើងទឹករុស្ស៊ីដែលមានឈ្មោះថា Pyotr នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី។

ពិព័រណ៍ក្រោមប្រធានបទ "Cam Ranh៖ កិច្ចសហប្រតិបត្តិការយោធាវៀតណាម - សហព័ន្ធរុស្ស៊ី"

ថ្លែងសុន្ទរកថាបើកពិព័រណ៌ នាយកសារមន្ទីរកងទ័ពជើងទឹករុស្ស៊ី លោក Ruslan Nekhai បានសង្កត់ធ្ងន់លើអត្ថន័យពិសេសនៃការតាំងពិព័រណ៍នេះដែលធ្វើឡើងក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហព័ន្ធរុស្ស៊ី និង វៀតណាម ( ១៩៥០-២០២០) និងខួបលើកទី ៤០ ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលភស្តុភារបច្ចេកទេសសូវៀតនៅ Cam Ranh ប្រទេសវៀតណាម (១៩៨០ - ២០២០) និងក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាពរុស្ស៊ី - វៀតណាម និងវៀតណាម - រុស្ស៊ី (២០១៩-២០២០)។ ព្រឹត្តិការណ៍នេះនឹង“ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម” ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ លោកស្រី Nguyen Quynh Mai អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានអះអាងថា ការតាំងពិព័រណ៍នេះនឹងជួយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ច្បាស់អំពីប្រវត្តិសាស្ត្រល្អរវាងវៀតណាមនិងសហភាពសូវៀតកាលពីមុននិងសហព័ន្ធរុស្ស៊ីសព្វថ្ងៃនេះ ជាពិសេសក្នុងវិស័យសហប្រតិបត្តិការយោធា - ការពារជាតិ។ ការរៀបចំពិព័រណ៌ប្រកបដោយជោគជ័យបានបង្ហាញថា គ្មានការលំបាកណាមួយដែលអាចរារាំងដល់ការថែរក្សានិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាការសម្របសម្រួលរវាងស្ថានទូតវៀតណាមនៅសហព័ន្ធរុស្ស៊ី និងទីក្រុង Saint Petersburg បានឡើយ។

ពិព័រណ៍ក្រោមប្រធានបទ“ Cam Ranh ៖កិច្ចសហប្រតិបត្តិការយោធាសហព័ន្ធរុស្ស៊ី - វៀតណាម” នឹងបើកចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២០ ដោយបង្ហាញនូវគំរូនាវាចម្បាំង អាវុធ រូបភាពដែលជាភ័ស្តុតាងប្រវត្តិសាស្ត្រនៃទំនាក់ទំនងសហប្រតិបត្តិការយោធាសូវៀត - វៀតណាមក្នុងអំឡុងពេលការពារមាតុភូមិនៃកងទ័ពនិងប្រជាជនវៀតណាម៕

(ប្រភពព័ត៌មាន: /kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤