Trending now

ផ្សារ Samsen គឺជាកន្លែងថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីវៀតណាម នៅប្រទេសថៃ

11:57 | 28/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - នៅប្រទេសថៃ មានទីផ្សារតូចមួយដែលជួបជុំតែនៅថ្ងៃអាទិត្យប៉ុណ្ណោះសម្រាប់ជនជាតិវៀតណាមនៅទីក្រុងបាងកក ដែលមានទីតាំងនៅផ្លូវ Soi Samsen ១៣ ។

ផ្សារវៀតណាមមានទីតាំងនៅផ្លូវ Soi Samsen នៃក្រុងបាងកក ហើយជួបជុំ ចាប់ពីម៉ោង ៦ ព្រឹកដល់ ១០ ព្រឹក នៅថ្ងៃអាទិត្យ។

ផ្សារ Soi Samsen នៅទីក្រុងបាងកកនៅតែត្រូវបានចាត់ទុកថាជាកន្លែងថែរក្សានិង លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីវៀតណាម។ នៅទីនោះអ្នកនឹងរកឃើញអ្នកលក់តាមចិញ្ចើមថ្នល់ដែលលក់ម្ហូបវៀតណាម ដូចជា សាច់ក្រក សាច់ប៉ាតេ ហ្វើ នំប៉័ងនិងកាហ្វេផងដែរ។ អ្នកលក់មិនត្រឹមតែជាជនជាតិវៀតណាមប៉ុណ្ណោះទេ ប្រជាជនថៃជាច្រើននាក់ក៏កែច្នៃនិងលក់ម្ហូបវៀតណាមដែរ។


ផ្សារ Soi Samsen នៅទីក្រុងបាងកក។ (រូបថត៖ Saigoneer)

ផ្សារនេះលក់ផលិតផលសិប្បកម្ម ស្នាដៃសិល្បៈ សម្លៀកបំពាក់និងទំនិញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានចំនួនច្រើនដែលភ្ញៀវទេសចរថៃចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនត្រឹមតែប្រជាជនមានដើមកំណើតវៀតណាមលក់ទំនិញប៉ុណ្ណោះទេ ប្រជាជនថៃជាច្រើននាក់ក៏កែច្នៃនិងលកម្ហូបវៀតណាមដែរ។

ផ្សារ Soi Samsen គឺជាកន្លែងថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសថៃ។ (រូបថត៖ Saigoneer)

ផ្សារ Soi Samsen នៅទីក្រុងបាងកកពិតជាកន្លែងរក្សានិងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីវៀតណាម ជាកន្លែងសម្រាប់ប្រជាជនមានដើមកំណើតវៀតណាមដែលមកទស្សនា និងជាកន្លែងសម្រាប់មិត្តភក្តិអន្តរជាតិមកស្វែងយល់ពីវប្បធម៌វៀតណាមផងដែរ។ ក៏ដូចជាសហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ។


នៅថ្ងៃអាទិត្យជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមក្នុងទីផ្សារនេះមានអ្នកទិញនិងអ្នកលក់ដែលមានបរិយាកាសអ៊ូអរ។ អតិថិជនមកផ្សារនេះ ភាគច្រើនជាប្រជាជនមានដើមកំណើតវៀតណាមរស់នៅទីក្រុងបាងកកនិងតំបន់ជុំវិញ./.



(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ