Trending now

បើកពិព័រណ៌ ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩

22:47 | 01/12/2019 (ប្រភព៖ vovworld.vn)

ពិព័រណ៌នេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន ៤០០ ស្តង់ ដែលក្នុងនោះ មានស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ៣០០ ស្តង់ និងស្តង់ទំនិញរបស់សហគ្រាសចិនចំនួន ១០០ ស្តង់។

ប្រតិភូនៅក្នុងពិធីបើក (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីលានមជ្ឍមណ្ឌលផ្សព្វផ្សាយ និងវប្បធម៌នៃទីក្រុង Mong Cai ខេត្ត Quang Ninh បានប្រព្រឹត្តិទៅពិធីបើកពិព័រណ៌ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩ ក្រោមប្រធានបទ “បើកទូលាយកិច្ចសហប្រតិបត្តិការ - អភិវឌ្ឍន៍ប្រកបដោយចីរភាព"។ ពិព័រណ៌នេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន ៤០០ ស្តង់ ដែលក្នុងនោះ មានស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ៣០០ ស្តង់ និងស្តង់ទំនិញរបស់សហគ្រាសចិនចំនួន ១០០ ស្តង់។ លោក Nguyen Tien Dung អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Mong Cai បានឲ្យដឹងថា៖ “ពិព័រណ៍នេះគឺជាស្ពានតភ្ជាប់សម្រាប់សហគ្រាសនៃភាគីទាំងពីរស្វែងរកដៃគូ តភ្ជាប់ និងពង្រីកទីផ្សារ បង្កើនសកម្មភាពជំរុញ និងពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនឹងនេះ តាមរយៈបណ្ដាសកម្មភាពនៅពិព័រណ៍នេះ នឹងជួយពង្រីកអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ពិព័រណ៌នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០១៩៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤