Trending now

ប្រទេសវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៃម្ហូបអាហារតាមផ្លូវដ៏ឆ្ងាញ់បំផុតនៅលើពិភពលោក

15:57 | 22/10/2019 (ហេង វុធ្ធី)

យុគសម័យ - យោងតាមរបាយការណ៍ស្ទង់មតិសង្គមនៃទស្សនាវដ្តី CEOWORLD (សហរដ្ឋអាមេរិក) ទើបតែបានចេញផ្សាយថា គុណភាពចំណីអាហារតាមដងផ្លូវរបស់ប្រទេសសឹង្ហបុរីកំពុងឈរលំដាប់លេខ១នៅលើពិភពលោក។ រីឯទីក្រុងហូជីមិញនៃប្រទេសវៀតណាមបានឈរនៅលំដាប់ថ្នាក់ទី៤ក្នុងតារាងចំណាត់ថ្នាក់នេះ។

ប្រទេសវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៃអាហារតាមផ្លូវដ៏ឆ្ងាញ់បំផុតនៅលើពិភពលោក (រូបថត៖ amitour.vn)

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយ CEOWORLD ក្នុងរយៈពេលបីខែដោយផ្អែកលើទិន្នន័យនិងការពិនិត្យឡើងវិញរបស់អ្នកដំណើរចំនួន ៩២.០០០ នាក់និងទីភ្នាក់ងារទេសចរណ៍ចំនួន ១៤០០ នៅប្រទេសនិងតំបន់ទាំង ៨៦ នៅលើពិភពលោក។

ជនជាតិបរទេសចូលចិត្តម្ហូបតាមផ្លូវនៅវៀតណាម (រូបថត៖ thoibaotaichinhvietnam.vn)

ចំណាត់ថ្នាក់លេខ ២ និង ៣ ជាទីក្រុងបាងកក (ថៃ) និងហុងកុង (ចិន)។ ទីក្រុងហូជីមីញរបស់ប្រទេសវៀតណាមឈរនៅចំណាត់ថ្នាក់លេខ ៤ និងទីក្រុង Mumbai របស់ប្រទេសឥណ្ឌាទទួលបានចំណាត់ថ្នាក់លេខ ៥។ ទីក្រុងសេអ៊ូលកូរ៉េខាងត្បូងស្ថិតនៅលេខ ១៣ និងទីក្រុងតូក្យូប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ១៩ ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤