Trending now

ប្រទេសវៀតណាមនឹងដាក់ស្តង់តាំងបង្ហាញផលិតផលនៅពិធីបុណ្យសាមគ្គី Manifiesta នៅបែលហ្សិក

12:53 | 23/09/2019 (ហេង វុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក លោក Vu Anh Quang បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃពិធីបុណ្យ Manifiesta ក្នុងការផ្សារភ្ជាប់ចំណងសាមគ្គីភាពរវាងកងកម្លាំងកុម្មុយនិស្ត វណ្ណៈកម្មករនិងពលករអន្តរជាតិ។

ម្ហូបអាហារប្រចាំតំបន់នៅវៀតណាម (រូបថត៖ nemtv,vn)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២២ ខែកញ្ញា ពិធីបុណ្យសាមគ្គី (Manifiesta) ត្រូវបានរៀបចំឡើងដោយគណបក្សពលកម្មបែលហ្ស៊ិក (PTB) នៅឆ្នេរ សមុទ្រ Bredene ភាគខាងជើងនៃប្រទេសបែលហ្ស៊ិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិកនិងជាប្រធានគណៈប្រតិភូវៀតណាមអមសហភាពអឺរ៉ុប (EU) លោក Vu Anh Quang បានអញ្ជើញទៅទស្សនាពិធីបុណ្យនេះ។

វត្តសសរតែមួយគត់នៅទីក្រុងហាណូយ(រូបថត៖ nemtv,vn

នៅទីនេះ លោលឯកអគ្គរដ្ឋទូត Vu Anh Quang បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានគណបក្សពលកម្មបែលហ្ស៊ិក លោក David Pestieau។ ក្នុងជំនួបនេះ លោក Vu Anh Quang បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃពិធីបុណ្យ Manifiesta ក្នុងការផ្សារភ្ជាប់ចំណងសាមគ្គីភាពរវាងកំលាំងកុម្មុយនិស្ត វណ្ណៈកម្មករ និងពលករអន្តរជាតិ។ លោកបានមានប្រសាសន៍ថានេះគឺជាឱកាសមួយសម្រាប់ប្រទេសវៀតណាម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ។ លោកក៏បន្តទៀតថានឹងមានបំណងចង់បើកស្តង់តាំងបង្ហាញទំនិញរបស់វៀតណាមនៅក្នុងពិធីបុណ្យនេះនៅឆ្នាំក្រោយ ដើម្បីផ្សព្វផ្សាយម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាម ដល់ប្រជាជន ពលករប៊ែលហ្សិកក៏ដូចជាមិត្ត អន្តរជាតិផងដែរ។

វៀតណាមនឹងដាក់ស្តង់តាំងបង្ហាញផលិតផលនៅពិធីបុណ្យសាមគ្គី Manifiesta នៅបែលហ្សិក (រូបថត៖ vietnamplus.vn)

រីឯខ្លួនវិញ លោក Mario Mario Franssen ប្រធានគណៈកម្មការរៀបចំពិធីបុណ្យ Manifiesta បានស្វាគមន៍ការគាំទ្រពីស្ថានទូតវៀតណាម។ លោកបន្តថាគណៈកម្មការរៀបចំកម្មវិធីមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ថានទូតវៀតណាម ព្រមទាំងសង្កត់ធ្ងន់លើការដែលវៀតណាមមានបំណងចង់តភ្ជាប់ទៅនឹងពិធិបុណ្យ Manifiesta តាំងពីពេលដំបូង។

ពិធីបុណ្យ Manifiesta លើកទី ១០ បានទាក់ទាញភ្ញៀវមកទស្សនាប្រមាណ ១៥.០០០ នាក់។ តាមការគ្រោងទុកពិធីបុណ្យលើកទី ១១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ដល់ ២០ ខែកញ្ញាឆ្នាំក្រោយ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤