Trending now

ប្រជាជនវៀតណាមនៅប្រទេសប៉ូឡូញបន់ស្រន់សុំសេចក្តីសុខនៅដើមឆ្នាំថ្មីឆ្នាំ២០២១

10:39 | 02/03/2021 (បកប្រែដោយឌីណា)

យុគសម័យ - ពិធីបុណ្យថ្ងៃព្រះចន្ទពេញវង់នា ខែមគសិរ គឺជាពិធីបុណ្យខាងវិញ្ញាណជាប្រពៃណីរបស់វៀតណាម។ ជាច្រើនឆ្នាំមកហើយជនជាតិវៀតណាមនៅប្រទេសប៉ូឡូញបានប្រារព្ធពិធីនេះយ៉ាងឱឡារិកជារៀងរាល់ឆ្នាំ។

ដើម្បីបំពេញសេចក្តីត្រូវការខាងស្មារតីរបស់សហគមន៍ឆ្នាំនេះវត្ត Nhan Hoa ប៉ូឡូញនៅតែធ្វើពិធីបួងសួង នាថ្ងៃព្រះចន្ទពេញវង់នា ខែមគសិរ​ប៉ុន្តែឆ្លើយតបតាមបទប្បញ្ញត្តិស្តីពីការការពារទប់ស្កាត់​ការរីករាលដាល​ជំងឺរាតត្បាត​របស់រដ្ឋាភិបាលប៉ូឡូញ។ សហគមន៍ជាជាតវៀតណាមចូលវត្ត​ត្រូវបាន​ពាក់ម៉ាស និង​រក្សា​ចម្ងាយក្នុងពិធី។ ដើម្បីបញ្ជៀស​ការប្រមូល​ផ្តុំ​​មនុស្សច្រើន​កុះករ ក្រៅពី​​ពិធីសំខាន់ដែល​បាន​ធ្វើឡើង នៅរសៀលថ្ងៃទី ១៥ កើត ខែមគសិរ វត្ត​ក៏រៀបចំពិធីផ្សេងៗទៀតនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែរ។

ទិដ្ឋភាពនៃ​ពិធីបុណ្យ​​ថ្ងៃព្រះចន្ទពេញវង់នា ខែមគសិរ នៅវត្ត Nhan Hoa ប៉ូឡូញ។ រូបថត៖ មាតុភូមិវៀតណាម

ព្រះតេជព្រះគុណ Thich Trung Dat ព្រះចៅអធិការវត្ត Nhan Hoa អញ្ជើញ​ជាអធិបតីក្នុងពិធីនេះ។ ចូលរួមពិធីនេះមាន លោក ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅប៉ូឡូញ Nguyen Hung និងមន្រ្តី​ស្ថានទូត​មួយចំនួនតំណាងសមាគម​ជនជាតិវៀតណាម នៅ​ប្រទេស​ប៉ូឡូញ​និងពុទ្ធបរិស័ទមួយចំនួន នៅទីក្រុង Warszawa។ មនុស្ស​ជាច្រើនដែលមិនអាច​ទៅវត្តក៏បានចូលរួមក្នុងពិធីនេះ តាមរយៈប្រព័ន្ធ​វីដេអូដែរ។

ព្រះតេជព្រះគុណ Thich Trung Dat ព្រះចៅអធិការវត្ត Nhan Hoa ផ្តល់អំណោយ​​ជូនអ្នកចូល​រួម។​​( ​រូបថត៖ មាតុភូមិវៀតណាម)

បន្ទាប់ពីពិធីនេះព្រះតេជព្រះគុណ Thich Trung Dat បានប្រគល់​អំណោយ​ជូន​អ្ន​កចូ​លរួ​ម។ ការរៀបចំពិធីដ៏ឧឡារិកនិងប្រកបដោយសុវត្ថិភាពគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្ពង់ខ្ពស់របស់ព្រះតេជព្រះ​គុណ Thich Trung Dat និង​ពុទ្ធបរិស័ទទាំងឡាយ​នៃ វត្ត Nhan Hoa ប៉ូឡូញ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤