Trending now

បឹងឈូក Ninh Binh ដ៏ស្រស់ស្អាតនៅតែរីកយ៉ាងស្គុះស្គាយនិងទាក់ទាញភ្ញៀវទេសចរកទស្សនាច្រើន កុះករ

17:50 | 26/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ខណៈដែលបឹងឈូកផ្សេងទៀតស្ទើរតែត្រូវបានស្រពោន អស់ហើយ ប៉ុន្តែបឹងឈូកនៅជើង ភ្នំ Ngoa Long (រូងភ្នំ Hang Mua) នៅតែមានផ្ការីកយ៉ាងស្គុះស្គាយនៅឡើយ។

បឹងឈូក Ninh Binh ដ៏ស្រស់ស្អាតនៅតែរីកយ៉ាងស្គុះស្គាយនិងទាក់ទាញភ្ញៀវទេសចរកទស្សនាច្រើនកុះករ

រដូវឈូកភាគខាងជើងវៀតណាម គឺជារដូវមួយដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។ គេអាចមើល ឃើញមានមនុស្សច្រើនកុះករនៅបឹងឈូកចាប់តាំងពីមនុស្សវ័យក្មេងរហូតដល់មនុស្សចាស់ទាំងប្រុសនិង ស្រីសុទ្ធសឹងតែចង់បានថតរូបទុកអនុស្សាវរី យ៍ជាមួយផ្កានេះតែម្តង។

បឹងឈូក Ninh Binh ដ៏ស្រស់ស្អាតនៅតែរីកយ៉ាងស្គុះស្គាយនិងទាក់ទាញភ្ញៀវទេសចរកទស្សនាច្រើនកុះករ

ទោះជាយ៉ាងណាក៏ដោយ ភាពស្រស់ស្អាតនិងទាក់ទាញគឺអញ្ចឹងដែរ ប៉ុន្តែរដូវឈូកមិនមានរយៈពេល យូរទេ។ ផ្ការីកនៅខែមិថុនាដូច្នេះនៅចុងខែកក្កដាបឹងឈូកភាគច្រើននៅតំបន់ខាងជើងវៀតណាមបាន ស្រពោនទៅវិញហើយបានឈានដល់ដំណាក់កាលប្រមូលផលក្រអូបឈូក។

បឹងឈូក Ninh Binh ដ៏ស្រស់ស្អាតនៅតែរីកយ៉ាងស្គុះស្គាយនិងទាក់ទាញភ្ញៀវទេសចរកទស្សនាច្រើនកុះករ

ខណៈដែលបឹងឈូកផ្សេងទៀតស្ទើរតែស្រពោនអស់ហើយ បឹងឈូកនៅជើងភ្នំ Ngoa Long (រូងភ្នំ Hang Mua) នៅតែមានផ្ការីកយ៉ាងស្គុះស្គាយនៅឡើយហើយក៏មិនមានសញ្ញានៃការស្រពោនដែរ។យោងទៅតាមប្រជាជននៅទីនេះបានឲ្យដឹងថាបឹងឈូក ចម្លែកនេះនៅតែមានផ្ការហូតដល់រដូវស្លឹកឈើជ្រុះនិងដើមរដូវរងារ។

វាត្រូវបានគេដឹងថាឈូកនៅក្នុងបឹងគឺជាឈូកជប៉ុនដូច្នេះវាមានរយៈពេលរីកបានយូរជាងផ្កាឈូកធម្មតា

បឹងឈូក រូងភ្នំ Hang Mua ក៏ជាបឹងឈូកធំជាងគេនៅភាគខាងជើងវៀតណាមផងដែរ។ ស្ថានឈើចំកណ្តាលបឹងក៏ជាកន្លែងពេញនិយមដែលមនុស្សភាគច្រើនកុះករចូលចិត្ត«Check-in» ក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ។

បឹងឈូក Ninh Binh ដ៏ស្រស់ស្អាតនៅតែរីកយ៉ាងស្គុះស្គាយនិងទាក់ទាញភ្ញៀវទេសចរកទស្សនាច្រើនកុះករ

មានទីតាំងស្ថិតនៅជើងរូងភ្នំ Hang Mua បឹងឈូកដ៏ចំលែកនេះត្រូវបានគេរំពឹងថានឹងបន្តទាក់ទាញភ្ញៀវ ទេសចរនាពេលអនាគតរួមជាមួយទីតាំងថតរូបដ៏ល្បីល្បាញដទៃទៀតនៅទីនេះ ជាពិសេសប៉មនៅលើ កំពូលរូងភ្នំ Hang Mua ។

បឹងឈូក Ninh Binh ដ៏ស្រស់ស្អាតនៅតែរីកយ៉ាងស្គុះស្គាយនិងទាក់ទាញភ្ញៀវទេសចរកទស្សនាច្រើនកុះករ

បឹងឈូកនៅរូងភ្នំ Hang Mua គឺជាគោលដៅទេសចរណ៍ដែលត្រូវបានបណ្តាញសង្គមអ៊ិនធឺរណែត និយាយតៗគ្នានាពេលនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤