Trending now

ទៅទស្សនាឈុតចម្រៀងនៅខាងមុខទីសក្ការៈបូជា

08:41 | 06/06/2017

នៅ​រាត្រីថ្ងៃ​សុក្រ​ ថ្ងៃ​សៅ និងថ្ងៃ​អាទិត្យ​ជា​រៀង​រាល់សប្តាហ៍ សំ​នៀងច្រៀង​​របស់សិល្បការិនី​​​នៅ​ក្រុម​​​កាទ្រូ​ថាំង​ឡុង ​ពន្លឺ​ឡើង​​ក្នុង​​បរិ​យា​កាស​បូរាណ ​នៃ​​​ទី​សក្ការៈបូជា​​កួន​​អ៊ីង (​ហាង​​ប៊ូម ហាណូ​យ) ទទួល​​ភ្ញៀវ​ទេសចរណ៍​​បរទេស​មក ​ស្វែង​យល់​ពី​ប្រ​ភេទ​​សិល្បៈកាទ្រូ​របស់​​វៀត​​ណាម​។

តាមសិល្បការិនី ផាម​ធីហ្វេ ក្នុងបំណងចង់អភិរក្ស​និងបង្កើនតម្លៃ​កេរដំណែល​កាទ្រូក្នុង​វិស័យ​តន្រ្តីរបស់​វៀត​ណាម ក្រុម​កាទ្រូថាំង​ឡុងបាន​បើក​សម្តែង​នៅ​ទីសក្ការៈបូជា​កួនអ៊ីង ក្នុងបីរាត្រីចុងសប្តាហ៍បាន​ជាងមួយឆ្នាំ​មក​ហើយ។

ពេលទើប​បង្កើតថ្មីៗ ក្រុមសម្តែងនេះមានទស្សនិកជន​មកទស្សនា​យ៉ាងតិច​បំផុត។ ដោយ​សារ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍មួយ​ចំនួនបាន​នាំបន្ថែមទេសចរណ៍ មកស្តាប់​កាទ្រូនៅទីស្ការបូជា​កួន​អ៊ីង ចូល​ក្នុង​កម្ម​​វិធីសម្រាប់​ភ្ញៀវទេស​ចរណ៍ បរទេសមក​ទស្សនានៅ​ហាណូយ ដូច្នេះ​ភ្ញៀវ​ទេស​ចរណ៍​​មក​ស្តាប់​សព្វ​ថ្ងៃ ក្នុង​ឈុត​​ចម្រៀង​នីមួយៗ​មធ្យមមាន​ភ្ញៀវតិច​បំផុត​គឺ២០នាក់​ដែរ។

ភ្ញៀវទេសចរណ៍បរទេសចុះឈ្មោះមកទស្សនាឈុតសម្តែងកាទ្រូនៅទីសក្ការៈបូជាកួនអ៊ីង
(លេខ២៨ ហាងប៊ូម ហា​ណូយ)។


សិល្បការិនីកាទ្រូ ផាមធីហ្វេ ដេញចាប៉ីដងវែងជូនភ្ញៀវទេសចរណ៍ស្តាប់។


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤