Da Lat ត្រូវបានគេស្គាល់តាមរយៈឈ្មោះយ៉ាងពីរោះៗដូចជា «ទីក្រុងក្នុងសុបិន» «ដែនដីរាប់ពាន់ផ្កា» និង «ភូមខ្ទមអឺរ៉ុប»។ ភ្ញៀវទេសចរណ៍ភាគច្រើនដែលមកលេងនៅ Da Lat គឺភ្ញាក់ផ្អើលខ្លាំងជាមួយនឹងសម្រស់នៃដែនដីនៃផ្ការាប់ពាន់ដើមនេះតែម្តង។
Da Lat ត្រូវបានគេស្គាល់តាមរយៈឈ្មោះយ៉ាងពីរោះៗដូចជា «ទីក្រុងក្នុងសុបិន»
Da Lat បានផ្លាស់ប្ដូរយូរណាស់មកហើយ តម្រូវការនៃភ្ញៀវទេសចរណ៍ក៏ផ្លាស់ប្ដូរដែរ។ ពួកគេមកលេងនៅទីនេះមិនត្រឹមតែស្វែងរកកន្លែងដែលស្រស់ស្អាតទេ តែពួកគេក៏បានមកសិក្សា ស្វែងរក និងចូលរួមផងដែរ។ លក្ខណៈពិសេសតែមួយគត់នៃវប្បធម៌ដែលមានឈ្មោះថា Da Lat ជាកន្លែងមួយដែលល្អបំផុតដើម្បីស្វែងយល់ពីការបង្កើតទីក្រុង Da Lat ឡើងសព្វថ្ងៃនេះ ហើយរឿងតែមួយគត់ដែលគេនឹកឃើញដល់នោះគឺ ស្ថាបត្យកម្មផ្លូវរូងក្រោមដី។
ផ្លូវរូងក្រោមដីរបស់ Da lat មានឈ្មោះផ្សេងពីនេះច្រើនដូចជា រូងចម្លាក់ ឬក៏ផ្លូវរូងដីក្រហម។
ផ្លូវរូងក្រោមដីរបស់ Da lat មានឈ្មោះផ្សេងពីនេះច្រើនដូចជា រូងចម្លាក់ ឬក៏ផ្លូវរូងដីក្រហម។ តែមិនថាវាមានឈ្មោះអ្វីទេ វាពិតជាទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនខ្លាំងណាស់ពេលដែលមកដល់ Da Lat។
មុនពេលមកដល់តំបន់ផ្លូវរូងមួយនេះ អ្នកទេសចរណ៍នឹងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាត ផ្លូវថ្នល់ដែលបត់បែនតាមជើងភ្នំរបស់ទីក្រុង Da Lat ។ នៅពេលដែលដើរតាមបណ្ដោយផ្លូវរូង អ្នកនឹងអាចដឹងច្បាស់ពីប្រភពដើម និងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍របស់ទីក្រុងដ៏ស្រស់ត្រកាលមួយនេះ។
មុនពេលមកដល់តំបន់ផ្លូវរូងមួយនេះ អ្នកទេសចរណ៍នឹងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាត ផ្លូវថ្នល់ដែលបត់បែនតាមជើងភ្នំរបស់ទីក្រុង Da Lat
ផ្លូវរូងដីឥដ្ឋមួយនេះចាប់ផ្ដើមដំបូងជាមួយនឹងរូបក្បាលនាគ ព្រោះវាជានិមិត្តសញ្ញារបស់ the Vietnamese Dragon Fairy race ។ ភ្ញៀវទេសចរណ៍អាចរកឃើញពីទិដ្ឋភាពទូទៅនៃទីក្រុងមួយនេះតាមរយៈសម្ភារៈដែលមានមូលដ្ឋានលើដីឥដ្ឋ ព្រោះវាបង្ហាញពីប្រភពដើមនិងប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍន៍ទីក្រុងដ៏ស្រស់ស្អាតមួយនេះឡើង។
ញៀវទេសចរណ៍ភាគច្រើនដែលមកលេងនៅ Da Lat គឺភ្ញាក់ផ្អើលខ្លាំងជាមួយនឹងសម្រស់នៃដែនដីនៃផ្ការាប់ពាន់ដើមនេះតែម្តង
ស្ថាបត្យកម្មដែលមានតែមួយគត់និងការងារបែបវប្បធម៌ដូចជា ស្ថានីយរថភ្លើង ព្រះរាជវាំង Bao Dai វិទ្យាស្ថាន Pasteur សាកលវិទ្យាល័យ Da Lat សណ្ឋាគារ Palace ព្រះវិហារ Con Ga វត្ត Linh Son បឹង Xuan Huong ផ្សារ Da Lat ហើយនិងប្រលានយន្តហោះ Lien Khuong សុទ្ធសឹងតែជាកន្លែងទេសចរណ៍របស់ Da lat ដែលត្រូវបានគេរៀបរាប់យ៉ាងលំអិតលើសំណង់ដីឥដ្ឋ៕
ញៀវទេសចរណ៍ភាគច្រើនដែលមកលេងនៅ Da Lat គឺភ្ញាក់ផ្អើលខ្លាំងជាមួយនឹងសម្រស់នៃដែនដីនៃផ្ការាប់ពាន់ដើមនេះតែម្តង
(ប្រភពនិងរូបថត៖ der.sabay.com.kh សរុបដោយហេង វុធ្ធី)
មតិពីមិត្តអ្នកអាន