Trending now

ទស្សនិកជនអង់គ្លេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិប្បកម្មវៀតណាមនៅពិព័រណ៌អន្តរជាតិទីក្រុងឡុងដ៍

09:17 | 09/09/2019

យុគសម័យ - ពិព័រណ៍ Top Drawer ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅឯមជ្ឈមណ្ឌលពិព័រណ៍អូឡាំពិកក្នុងទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ដោយមានស្តង់ចូលរួមចំនួន ៨០០ ដែលភាគច្រើនមកពីបណ្តាប្រទេសអឺរ៉ុប។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc Anh រួមជាមួយអ្នករៀបចំពិព័រណ៍បានទស្សនាស្តង់របស់សហគ្រាសវៀតណាម (រូបថតៈ Diem Quynh/TTXVN)


នៅឯពិព័រណ៌នេះ ផលិតផលសិប្បកម្មរបស់អាជីវកម្មមកពីទីក្រុងហូជីមិញ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ ពោលគឺ ក្នុងថ្ងៃបើកពិព័រណ៍ ថ្ងៃទី ៨ ខែកញ្ញានោះ មានអាជីវកម្មអង់គ្លេសមួយចំនួនបានមករៀនសូត្រនិងបង្ហាញនូវបំណងចង់សហការជាបណ្តាញចែកចាយផលិតផលសំរាប់អាជីវកម្មវៀតណាមដែលចូលរួមពិព័រណ៍នេះ។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងឡុងបានអោយដឹងថា គណៈប្រតិភូរួមមានសហគ្រាសចំនួន ២០ មកពីទីក្រុងហូជីមិញ បានតាំងបង្ហាញនិងណែនាំនូវគ្រឿងសិប្បកម្មជាច្រើន ដូចជាផលិត ផលតុបតែងដែលធ្វើពីឫស្សី គំរូទូកធ្វើពីឈើ គ្រឿងតុបតែងលម្អ ចានប៉សឺឡែន រូបតួអក្សរធ្វើដីឥដ្ឋ ផលិតផលធ្វើពីស្បែក កាបូប កន្សែងប៉ាក់ សូត្រ គ្រឿងសង្ហារិម និងសត្វធាតុសិល្បៈជាដើម។

អ្នកគ្រប់គ្រងផ្នែកលក់របស់ Top Drawer លោក Taha Meziane បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃមុខទំនិញតាំងបង្ហាញរបស់អាជីវកម្មវៀតណាម និងសម្តែងការជឿជាក់ថា គុណភាពទំនិញវៀតណាមនឹងទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនអង់គ្លេសជាពុំខាន។

ចំណែកលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc Anh បានអះអាងថា ការចូលរួមពិព័រណ៍ពាណិជ្ជកម្មសម្រាប់បណ្តាញចែកចាយលក់រាយនៅចក្រភពអង់គ្លេសលើកនេះ គឺជាឱកាសដ៏ល្អសម្រាប់ផលិតផលរបស់ វៀតណាមបានឈានជើងចូលទីផ្សារនៃប្រទេសនេះ។

សូមគូសបញ្ជាក់ថា Top Drawer គឺជាអ្នករៀបចំកម្មវិធីឈានមុខគេនៅចក្រភពអង់គ្លេស ដែលមានឯកទេសណែនាំផលិតផលដែលបានរចនា ច្នៃប្រឌិតដ៏ប្លែក ស្រស់ស្អាតនិងទាន់សម័យ។ ពិព័រណ៍ឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅឯមជ្ឈមណ្ឌលពិព័រណ៍អូឡាំពិកនៃទីក្រុងឡុងដ៍ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញាដោយមានស្តង់ទំនិញចូលរួមចំនួន ៨០០ ដែលភាគច្រើនមកពីបណ្តាប្រទេសអឺរ៉ុបផងដែរ៕

(បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤