Trending now

ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមទទួលបានកិត្តិនាម “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន”

11:00 | 20/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមគឺ៖ ទីក្រុង Quy Nhon (ខេត្ត Binh Dinh), ទីក្រុង Vung Tau (ខេត្ត Ba Ria - Vung Tau) និង ទីក្រុង Hue (ខេត្ត Thua Thien - Hue) ត្រូវបានផ្តល់កិត្តិយសទទួលបានពានរង្វាន់ទេសចរណ៍ស្អាតអាស៊ាន ២០២០ ។

កន្លែងទេសចរណ៍ Hon Kho (ទីក្រុង Quy Nhon ខេត្ត Binh Dinh)៕ (ប្រភព៖​ vnexpress)

នាពេលថ្មីៗនេះ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ ២០២០ ដែលមានប្រធានបទ “ អាស៊ាន៖ ឆ្ពោះទៅជំនាន់ក្រោយរបស់ទេសចរណ៍” ដែលបានប្រារព្ធធ្វើនៅប្រទេសប្រ៊ុយណេដោយទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមគឺ៖ ទីក្រុង Quy Nhon (ខេត្ត Binh Dinh), ទីក្រុង Vung Tau (ខេត្ត Ba Ria - Vung Tau) និង ទីក្រុង Hue (ខេត្ត Thua Thien - Hue) ត្រូវបានផ្តល់កិត្តិយសទទួលបានពានរង្វាន់ទេសចរណ៍ស្អាតអាស៊ាន ២០២០ ។

ដើម្បីទទួលបានកិត្តិនាមជា“ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន” ទីក្រុងនានាត្រូវធានានូវលក្ខណៈវិនិច្ឆ័យចំនួន ៧ រួមមាន៖

ការគ្រប់គ្រងបរិស្ថានទូទៅ; ផ្លូវគឺស្អាតនិងអនាម័យ; ការគ្រប់គ្រងសំរាមនិងទឹកសំណល់ឱ្យបានល្អ; រដ្ឋាភិបាលនិងសហគមន៍មានការយល់ដឹងអំពីការការពារបរិស្ថាននិងអនាម័យតាមដងផ្លូវ; មានកន្លែងទំនេរច្រើន; មានលក្ខខណ្ឌល្អដើម្បីធានាសុវត្ថិភាពសុខភាពសន្តិសុខទីក្រុងសម្រាប់ភ្ញៀវទេសចរណ៍; ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈបរិក្ខារសម្រាប់ទេសចរណ៍សមស្របនិងត្រូវតាមស្តង់ដារ ...

ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានមានគោលបំណងចូលរួមចំណែកលើកស្ទួយកិត្តិយសនិងអភិវឌ្ឍយីហោនៃទីក្រុងនិងមូលដ្ឋានដែលមានសេវាកម្មទេសចរណ៍ប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤