Trending now

ជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨-រយៈពេល១៥ឆ្នាំនៃការតភ្ជាប់រង្វង់ដៃធំ

21:29 | 12/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី១២កក្កដា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារបណ្តាស្តេច Hung គណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេសវៀតណាម បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho រៀបចំពិធីបើកជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨-រយៈពេល១៥ឆ្នាំនៃការតភ្ជាប់រង្វង់ដៃធំ។

យុវជន និស្សិតជាអាណិកជនឆ្នើមដែលមានស្នាដៃល្អក្នុងការសិក្សា មកពីប្រទេស៣០ទូទាំងពិភពលោក រួមទាំងសមាជិកយុវជនខេត្ត Phu Tho បានចូលរួមពិធីបើកនេះ។

អញ្ជើញចូលរួមក្នុងពិធី លោក Vu Hong Nam អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា តាមរយៈសកម្មភាពពោរពេញទៅដោយអត្ថប្រយោជន៍នេះ សិស្សានុសិស្សនិងនិស្សិតវៀតណាមនៅឯបរទេសនឹងលើកកម្ពស់មនសិការ​ ការទទួលខុសត្រូវរបស់ខ្លួនចំពោះការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោករួមទាំងរក្សានិងអភិរក្សប្រពៃណីវនប្បធម៌ អត្តសញ្ញាណជាតិក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស។

ក្រោមប្រធានបទ “រយៈពេល១៥ឆ្នាំនៃការតភ្ជាប់រង្វង់ដៃធំ” ជំរុំវិស្សមកាល២០១៨នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៥កក្កដា តាមខេត្ត ក្រុងនៃភាគទាំងបីរបស់ប្រទេសជាតិ។

មុននោះ នាថ្ងៃទី១១កក្កដា នៅទីក្រុងហាណូយ សិស្សានុសិស្ស និស្សិត ជាអាណិកជនបានត្រឡប់មកមាតុប្រទេសចូលរួមជំរុំវិស្សមកាលរដូវក្តៅ២០១៨ បានទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលលោក​ប្រធានហូជីមិញនៅវិមានប្រធានរដ្ឋនិងបរមរាជវាំង Thang Long ផងដែរ។

នៅខាងក្រោមនេះជារូបភាពលេខធ្លោនៃដំណើរទស្សនកិច្ច៖

សិស្សានុសិស្ស និស្សិត យុវជនជាអាណិកជនមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះកម្មវិធីនៃដំណើរទស្សនកិច្ច

តំណាងទាំង១២០នាក់ថតរូបអនុស្សវរីយ៍នៅប្រាំងតម្កល់សពលោកប្រធានហូជីមិញ

គណៈប្រតិភូថតរូបអនុស្សវរីយ៍នៅវិមានប្រធានរដ្ឋ

ទាំងអស់គ្នាគឺសប្បាយរីករាយពេលបានស្តាប់នូវរឿងរ៉ាវស្តីពីលោកប្រធានហូជីមិញនៅកន្លែងផ្ទះឈើរបស់លោកប្រធានហូជីមិញ

តាមរយៈរឿងនីមួយៗនោះ មិត្តទាំងអស់នឹងយល់ច្បាស់ពីប្រពៃណីជាតិ ដើម្បីកាន់តែមានមោទនៈអំពីប្រទេសជាតិ

តំណាងថតរូបអនុស្សវរីយ៍នៅបរមរាជវាំង​ Thang Long

យុវជនអាណិកជនបានទទួលយកការឧទ្ទេសនាមអំពីបរមរាជវាំង Thang Long៕

តំណាងមកពីប្រទេស២៤ផ្សេងៗពីគ្នា ប៉ុន្តែជិតស្និទ្ធិដូចជាបងប្អូនមានដំបូលតែមួយ

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤