Trending now

ខ្សែភាពយន្តវៀតណាមបង្កការចាប់អារម្មណ៍ក្នុងពិធីបើក «សប្តាហ៍ភាពយន្តអាស៊ានឆ្នាំ ២០២០»

13:10 | 19/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ១៨ ខែកក្កដា នៅមជ្ឈមណ្ឌលមហោស្រពភាពយន្តជាតិ (ទីក្រុងហាណូយ) ក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាមបានរៀបចំពិធីបើកសប្តាហ៍ភាពយន្តអាស៊ាននៅ វៀតណាមដោយមានការចូលរួមពីទស្សនិកជនជាច្រើនកុះករ។

ខ្សែភាពយន្តរបស់វៀតណាម «សុភមង្គលរបស់ អ្នកម្តាយ» បានធ្វើឲ្យទិស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិធីបើកសប្តាហ៍ភាពយន្តអាស៊ានឆ្នាំ ២០២០

ថ្លែងមតិក្នុងពិធីបើកនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Ta Quang Dong ប្រធានអនុគណៈកម្មការឃោសនាវប្បធម៌នៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមបានទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ដោយប្រធានបទ“ អាស៊ាន - ភាពស្អិតរមួតនិងការឆ្លើយតប"ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការចូលជាសមាជិកប្លុកនេះ ដោយបង្ហាញទំនុកចិត្តខ្ពស់របស់វៀតណាមក្នុងសហគមន៍អាស៊ាន។

ហេតុដូច្នេះសប្តាហ៍ភាពយន្តអាស៊ាននៅប្រទេសវៀតណាមមានគោលបំណងណែនាំអំពីវប្បធម៌ ជីវភាព រស់នៅ និងប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ាន បង្កើនការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោម ប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ដែលរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគននិងការអភិវឌ្ឍទេសចរណ៍ជាដើម។ សប្តាហ៍ភាពយន្តអាស៊ានឆ្នាំ ២០២០ មានការចូលរួមពី ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និងម្ចាស់ផ្ទះវៀតណាមដែលបាន ណែនាំអំពីខ្សែភាពយន្តថ្មីនិងមានប្រសិទ្ធិភាពសម្រាប់ទស្សនិកជនដែលស្រឡាញ់សិល្បៈភាពយន្តផងដែរ។

ភ្លាមៗបន្ទាប់ពីពិធីបើក ទស្សនិកជនបានមើលខ្សែភាពយន្តក្រោមចំណងជើងថា «សុភមង្គលរបស់ អ្នកម្តាយ» របស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ ខ្លឹមសារនៃរឿងនេះនិយាយអំពីសេចក្តីស្រឡាញ់និង ការលះបង់របស់អ្នកម្តាយចំពោះកូនរបស់ខ្លួនដែលបានធ្វើឱ្យទស្សនិកជនចូលរួមក្នុងពិធីបើកសប្តាហ៍ភាពយន្តអាស៊ាន ១០២០ មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤