Trending now

កោះ Cai Chien - "ឋានសួគ៌ថ្មី" នៅខេត្ត Quang Ninh ប្រទេសវៀតណាម

17:57 | 24/07/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កោះ Cai Chien ប្រមូលផ្តុំភាពស្រស់ស្អាតទាំងព្រៃនិងសមុទ្រ ព្រមទាំងមានទេសភាពលក្ខណៈធម្មជាតិនិងរ៉ូមែនទិចគួបផ្សំជាមួយគ្នា ដើម្បីបង្កើតឡើងកោះមួយដ៏ស្រស់ស្អាត កម្រមាននៅស្រុក Hai Ha ខេត្ត Quang Ninh ។

កោះ Cai Chien (រូបថត៖baoquocte.vn)

នាពេលថ្មីៗនេះគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានទទួលស្គាល់តំបន់ទេសចរណ៍ Cai Chien (ស្រុក Hai Ha ទីក្រុង Mong Cai) ជាតំបន់ទេសចរណ៍ប្រចាំតំបន់ខេត្ត ដែលមានផ្ទៃដីចំនួន ១៥.៥៤៥ ហិកតា ក្នុងនោះទំហំផ្ទៃទឹកមានជិត ១៣.០០០ ហិកតា ។

កោះ Cai Chien ទើបតែត្រូវបានភ្ញៀវទេសចរស្គាល់នាពេលថ្មីៗនេះ ដោយមានសម្រស់សុខសាន្តគ្មានសម្លេងរំខាន (រូបថត៖baoquocte.vn)

កោះ Cai Chien ទើបតែត្រូវបានភ្ញៀវទេសចរស្គាល់នាពេលថ្មីៗនេះ ដោយមានសម្រស់សុខសាន្តគ្មានសម្លេងរំខានជាដើម។ ទីនេះបានចាត់ទុកជាកន្លែងកម្សាន្តដ៏អស្ចារ្យមួយដោយមិនចាញ់កោះ Co To ដ៏ល្បីល្បាញនៅខេត្ត Quang Ninh ផងដែរ។

កោះ Cai Chien ត្រូវបានគេវាយតម្លៃថាមានសក្តានុភាពសម្រាប់ការអភិវឌ្ឍទេសចរណ៍ដោយសារទេសភាពស្រស់ស្អាតនិងបរិយាកាសស្រស់ស្តាយនិងសុខសន្តិភាព។ ក្រៅពីនោះ កោះ Cai Chien ត្រូវបានធម្មាជាតិោផ្តល់អំណោយផលនូវប្រព័ន្ធអេកូព្រៃឈើសម្បូរបែបជាមួយនឹងសត្វព្រៃគ្រប់ប្រភេទផងដែរ។

នាពេលថ្មីៗនេះ ចំនួនអ្នកទេសចរមកកាន់ Cai Chien កាន់តែច្រើនជាងមុន ដោយសារតែភាពស្រស់ស្អាតនៃកោះនេះ (រូបថត៖baoquocte.vn)

កោះ Cai Chien ក៏មានម្ហូបអាហារសម្បូរបែបជាមួយនឹងគ្រឿងសមុទ្រស្រស់ៗដែលត្រូវបានប្រជានេសាទធ្វើអាជីវកម្មពីសមុទ្រនៅទីនេះ។នាពេលថ្មីៗនេះ ចំនួនអ្នកទេសចរមកកាន់ Cai Chien កាន់តែច្រើនជាងមុន ដោយសារតែភាពស្រស់ស្អាតនៃកោះនេះ។

កោះ Cai Chien - "ឋានសួគ៌ថ្មី" នៅខេត្ត Quang Ninh ប្រទេសវៀតណាម (រូបថត៖baoquocte.vn)

ដើម្បីបំរើភ្ញៀវទេសចរ អាជ្ញាធរមូលដ្ឋានបានកៀរគរប្រជាជនរក្សាបរិស្ថានដោយមានសកម្មភាពធ្វើអនាម័យ រៀបចំសោភណ្ឌភាពដ៏ស្អាតបាត- បៃតង - ស្រស់ស្អាត ព្រមទាំងធ្វើការប្រមូលសំរាមនៅក្នុងតំបន់លំនៅដ្ឋានប្រជាជននិងឆ្នេរសមុទ្រផងដែរ៕

(សរុបនិងបកប្រែដោយហេងវុធ្ធី)


(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ