Trending now

កាសែតថៃបាននិយាយអំពីមូលហេតុដែល ”ឧស្សាហកម្មគ្មានផ្សែង”របស់វៀតណាមទាក់ទាញភ្ញៀវទេសចរថៃ

20:10 | 12/09/2019 (ហេង វុធ្ធី)

យុគសម័យ - វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនក្នុងវិស័យទេសចរណ៍ដោយមានចំនួនភ្ញៀវទេសចរមកពីប្រទេសថៃកាន់តែកើនឡើងគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងវិស័យទេសចរណ៍ក៏បម្រាមអំពីហានិភ័យនៃកញ្ចប់ធ្វើដំណើរទេសចរដែលមានតម្លៃទាបផងដែរ។

ស្ពានមាសគឺជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញភ្ញៀវទេសចរនៅជំវិញតំបន់ Ba Na Hill (ទីក្រុង Da Nang) ( រូបថត៖ vietnamexpress.net)

កាសែត Bangkok Post បានដកស្រង់តួលេខពីនាយកដ្ឋានទេសចរណ៍វៀត ណាមដែលបានកត់ត្រាថាចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសវៀតណាមក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០១៩ មានប្រមាណ ១១,៣ លាននាក់ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ពីទីផ្សារអាស៊ីមួយចំនួនផងដែរ។ អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន NS Travel & Toursm លោក Chotechuang Soorangura មានប្រសាសន៍ថាកំណើនភ្ញៀវទេសចរថៃទៅកាន់ប្រទេសវៀតណាមគឺដោយសារតែការហោះហើរកាន់តែច្រើននិងអត្ថប្រយោជន៍នៃការធ្វើដំណើរក្នុងតម្លៃសមរម្យផងដែរ។

ស្ពានមាសគឺជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញភ្ញៀវទេសចរនៅជំវិញតំបន់ Ba Na Hill (ទីក្រុង Da Nang) (រូបថត៖ baoquocte.vn)


ពេលវេលានៃការហោះហើរគឺខ្លី ហើយម្ហូបគឺស្រដៀងនឹងម្ហូបថៃដែរ។ លោក Chotechuang ក៏បានបន្តថាស្ពានមាសគឺជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញភ្ញៀវទេសចរនៅជំវិញតំបន់ Ba Na Hill (ទីក្រុង Da Nang) ជាឧទាហរណ៍មួយ។ តាមការវាយតំលៃនេះប្រទេសវៀតណាមគឺជា“ ផ្កាយរះ” នៃក្រុមហ៊ុនអាកាសចរណ៍នេះ។ កត្តាមួយក្នុងចំណោមកត្តាអំណោយផលនៃទេសចរណ៍វៀតណាមគឺជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរ ក៏ដូចជា ផាសុខភាពខាងសេវាកម្មនៅតាមគោលដៅទេសចរណ៍ជាច្រើនគឺពិតជាល្អណាស់៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤