Trending now

ការផ្លាស់ប្តូរក្នុងជីវិភាពរស់នៅរបស់ប្រជាជន នៅភូមិ Giang Ta Chai

11:32 | 28/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - មានចម្ងាយ ១៣ គីឡូម៉ែត្រ តាមទិសពាយ័ព្យគឺភូមិ Giang Ta Chai ឃុំ Ta Van ស្រុក Sa Pa មានគ្រួសារចំនួន ២០០ គ្រួសារដែលភាគច្រើនជាជនជាតិ Hmong ជនជាតិ Dao ក្រុមហម និងជាតិជាតិ Day កំពុងរស់នៅ។

មាន​ចម្ងាយ ១៣ គីឡូម៉ែត្រ តាមទិស​ពាយ័ព្យគឺ​ភូមិ Giang Ta Chai ឃុំ Ta Van ស្រុក Sa Pa មានគ្រួសារចំនួន ២០០ គ្រួសារ ។

ដូចប្រជាជនរស់នៅតំបន់ភ្នំដទៃទៀតដែរ ប្រជាជ​នរ​ស់នៅ​ដោយ​ការដាំដុះ និងចិញ្ចឹម​សត្វ​។ លើសពីនេះ ​ប្រ​ជា​ជ​ន​នៅ​ទីនេះ​ក៏​អ​ភិ​វឌ្ឍ​សិ​ប្ប​ក​ម្ម​​ប្រពៃណីដែលជាដេរប៉ាក់។

កាលពី ២ ឆ្នាំមុន នៅពេលដែលភូមិនេះ​មិនទា​ន់​មាន​ក​ន្លែ​ងស្នា​ក់​នៅទេ ប្រ​ជាជ​ន​រ​ស់នៅ​ដោយ​​​​ក​សិ​ក​ម្មដែល​​​អា​ស្រ័យ​លើ​​អា​កា​សធាតុ ​និង​លក់​​សំពត់ចរបាច់​ទៅឱ្យ​ភ្ញៀ​វទេ​ស​ចរ​នៅ Sa Pa​។

​ឥឡូវនេះ ប្រជាជននៅក្នុងភូមិនៅតែធ្វើកសិកម្ម ប៉ុន្តែ​មា​នកា​រ​ងា​រប​ន្ថែ​មជា​មគ្គុទេសក៏ទេសចរណ៍ ឬជា​អ្នក​បំរើ​នៅតាម homestay ​នានា​​ក្នុងភូមិ និងតំបន់ជុំវិញ។ ការងារនោះ​ជួយប្រជាជន​​​នៅ​ទី​នេះមានប្រាក់ចំណូល​ពី ៧-១៥ លាន​ដុង​ក្នុ​ងមួ​យ​ខែ ​ដោយ​អាស្រ័យលើការងាររបស់​ពួកគេ។

ហើយតាំងពីថ្ងៃមាន homestay កសិករ​ផល​​របស់បងប្អូន​កសិករត្រូ​វបា​ន​ផ្គត់ផ្គង់ ដើម្បីបំរើភ្ញៀវទេសចរ។ បន្លែ​ ផ្លែឈើ ជ្រូក និង​មា​ន់​ត្រូវ​បា​ន​គេ​ទិញ​​ ហើ​យ​មិ​ន​ចាំ​បា​ច់​ព្រួយ​បារ​ម្ភអំ​ពី​កា​រ​យកកសិផល​ទាំងនោះទៅផ្សារដែលមានចម្ងាយ​រាប់សិប​គីឡូម៉ែត្រទេ ...

កសិកម្មក្នុងភូមិក៏កំពុងមានការអភិវឌ្ឍកាន់តែខ្លាំងជាងដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយ​ចីរភាព។


សួនបន្លែស្អាតត្រូវបានដាំដុះដោយបច្ចេកទេសត្រឹមត្រូវ…

... ក្លាយជាប្រភពអាហារសម្រាប់ homestay។

មានការងារធ្វើនៅនឹងកន្លែង ផលិ​តផ​ល​របស់ប្រជាជននៅទី​នេះក៏​ត្រូ​វបា​ន​លក់​ផងដែរ ដែ​លធ្វើ​ឱ្យ​ជី​វិ​តរ​ប​ស់​ប្រជា​ជ​ន​នៅ​ទី​នេះ​ផ្លា​ស់ប្តូ​រ​ពី​មួ​យថ្ងៃទៅមួយថ្ងៃ។

ជាពិសេសដោយមានប្រភពជំនួយ ប្រជា​ជន​មា​ន​ទឹ​កស្អា​ត​ប្រើ​ប្រាស់​។


(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: រូបថត៖ Infonet)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤