Trending now

ការតាំងពិព័រណ៍ឯកសារ រូបភាពនិងវត្ថុជាង ៣០០ អំពីលោកនាយឧត្តមសេនីយ៍ Le Duc Anh

16:03 | 27/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមសហការជាមួយបណ្ណាល័យយោធា ដែលបានបើកការតាំងពិព័រណ៍មួយ ក្រោមប្រធានបទ“ លោកនាយឧត្តមសេនីយ៍ Le Duc Anh - ជីវិតនិងបុព្វហេតុ” ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០០ ឆ្នាំនៃទិវាកំណើតនៃលោកនាយឧត្តមសេនីយ៍ Le Duc Anh (ថ្ងៃទី ១ ធ្នូ ១៩២០ - ថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២០) ។

កាត់ខ្សែបូបើកនៃការតាំងពិព័រណ៍។

លោកនាយឧត្តមសេនីយ៍ Le Duc Anh (១៩២០-២០១៩) អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អតីតទីប្រឹក្សាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេស ដែលជាមេដឹកនាំដ៏ឆ្នើមម្នាក់និងមានកិត្យានុភាពនៃបក្សរ រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម។ បក្សជនរូបនេះគឺស្មោះត្រង់និងបានលះបង់អស់មួយជីវិតដើម្បីឧត្តមភាពនៃឯករាជ្យជាតិនិងសង្គមនិយម ដើម្បីសុភមង្គលរបស់ប្រជាជន។

ពិព័រណ៍នេះណែនាំនូវឯកសារ រូបភាពនិងវត្ថុបុរាណជាង ៣០០ អំពីជីវិតនិងបុព្វហេតុរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh ។ ក្រៅពីការណែនាំ ការតាំងពិព័រណ៍នេះ រួមមានខ្លឹមសារសំខាន់ចំនួន ៤ គឺ ស្រុកកំណើតនិងកុមារភាព លោកនាយឧត្តមសេនីយ៍ Le Duc Anh ក្នុងបុព្វហេតុតស៊ូ រំដោះជនជាតិ​វៀតណាម និងការពារប្រទេសវៀតណាម លោក នាយឧត្តមសេនីយ៍ Le Duc Anh ក្នុងបុព្វហេតុប្រយុទ្ធដើម្បីរំដោះនិងការពារជាតិ លោកនាយឧត្តមសេនីយ៍ Le Duc Anh ក្នុងបុព្វហេតុកសាងជាតិ; ពេញដោយក្តីមនោសញ្ចេតនា។

គ្រែ ខ្នើយ ភួយ​ អំពូល ពិល វិទ្យុ ... ដែលលោកនាយឧត្តមសេនីយ៍ Le Duc Anh ប្រើតាំងពីឆ្នាំ ១៩៨៧-២០១៩ ។

កៅអីនិងផែនទីដែលលោកនាយឧត្តមសេនីយ៍ Le Duc Anh ប្រើតាំងពីឆ្នាំ ១៩៨៧-២០១៩។

តាមរយៈរូបភាពនិងវត្ថុដែលដាក់តាំងក្នុងខ្លឹមសារនូវលោកនាយឧត្តមសេនីយ៍ Le Duc Anh ក្នុងបុព្វហេតុកសាងប្រទេសជាតិ អ្នកទស្សនាមានការយល់ដឹងកាន់តែច្បាស់ពីសកម្មភាពលេចធ្លោរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិបានយកចិត្តទុកដាក់លើការដឹកនាំ និងដឹកនាំកសាងកងកម្លាំងប្រដាប់អាវុធប្រជាជន បង្កើនសក្តានុពលការពារជាតិនិងសន្តិសុខរបស់ប្រទេសជាតិ ដឹកនាំការអនុវត្តការច្នៃប្រឌិតថ្មីគ្រប់ជ្រុងជ្រោយដែលនាំប្រទេសវៀតណាមឱ្យទទួលបានសមិទ្ធិផលដ៏អស្ចារ្យដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ - សន្តិសុខនិងការលើកកម្ពស់នូវការពង្រីកទំនាក់ទំនងការបរទេសនិងលើកកម្ពស់កម្លាំងសាមគ្គីភាពជាតិ។

ឯកសណ្ឋានយោធាដែលពាក់ក្នុងពិធីបុណ្យសំខាន់ៗ របស់លោកនាយឧត្តមសេនីយ៍ Le Duc Anh ប្រើតាំងពីឆ្នាំ ១៩៩០-១៩៩៩ ។

បណ្តារង្វាន់ដ៏ខ្ពង់ខ្ពស់ជាច្រើន ពីបក្សនិងរដ្ឋវៀតណាមជូនដល់លោកនាយឧត្តមសេនីយ៍ Le Duc Anh ។

ជាពិសេស ការតាំងពិព័រណ៍បានណែនាំអំពីវត្ថុបុរាណ ៗ ជាច្រើនដែលបានរក្សាទុកនៅគ្រួសាររបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh និងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម

ប្រតិភូអញ្ជើញមកទស្សនាការតាំងពិព័រណ៍នេះ។

ការតាំងពិព័រណ៍នេះមានគោលបំណងគោរពនិងកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់សមមិត្ត Le Duc Anh ចំពោះបុព្វហេតុនៃការតស៊ូ រំដោះប្រទេស បង្រួបបង្រួមជាតិ កសាងនិងការពារជាតិ។ ចាប់តាំងពីពេលនោះមក រួមចំណែកដល់ការឃោសនានិងការអប់រំដល់កម្មាភិបាល បុគ្គលិក ទាហាននៃកងកម្លាំងប្រដាប់អាវុធនិងប្រជាជន ជាពិសេស ស្រទាប់យុវជន ជំនាន់ក្រោយធ្វើតាមគំរូរបស់សម Le Duc Anh ខិតខំសិក្សារៀនសូត្រ ធ្វើការនិងលះបង់ខកម្លាំងនិងប្រាជ្ញា ដើម្បីកសាងកងទ័ពកាន់តែខ្លាំងក្លាឡើង ៗ មាតុភូមិនិងប្រទេសកាន់តែមានភាពស្រស់ស្អាតនិងអរិយធម៌។

ការតាំងពិព័រណ៍នេះបើករហូតដល់ចុងខែធ្នូ ឆ្នាំ ២០២០ ./.-

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR