Trending now

ក្រសួងសុខាភិបាលវៀតណាមងាកទៅប្រើកម្មវិធី TikTok ដើម្បីផ្តល់សារអប់រំនិងផ្សព្វផ្សាយព័ត៌មានទាក់ទង COVID-19

19:35 | 31/03/2020

ថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាមបានងាកទៅប្រើប្រាស់កម្មវិធីចែករំលែកវីដេអូ TikTok ដែលមានការនិយមប្រើប្រាស់ ជាខ្លាំងក្នុងចំណោមយុវវ័យ ដើម្បីព្យាយាមបង្កើនការផ្សព្វផ្សាយថែមទៀតអំពីវិធានការការពារនៃ COVID-19។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Vietnam News Agency នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលវៀតណាមងាកទៅប្រើកម្មវិធី TikTok ដើម្បីផ្តល់សារអប់រំនិងផ្សព្វផ្សាយព័ត៌មានទាក់ទង COVID-19

ក្រសួងសុខាភិបាលវៀតណាមបានបង្កើតគណនីរបស់ខ្លួនលើ TikTok កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីអំពាវនាវឲ្យអ្នកប្រើប្រាស់កម្មវិធីនេះ ក្នុងប្រទេសវៀតណាម ចែករំលែកពីវេលារីករាយរបស់ពួកគេ ពេលស្នាក់នៅក្នុងផ្ទះ ដែលជាការចូលរួមចំណែកជួយក្នុងកិច្ចប្រឹងប្រែងជំរុញ ប្រជាជនវៀតណាមកុំឲ្យចេញក្រៅផ្ទះ និងធ្វើការជួបជុំប្រមូលផ្តុំគ្នា ដើម្បីបញ្ចៀសការឆ្លងតាមសហគមន៍។ ក្រសួងសុខាភិបាលវៀតណាម ក៏សង្ឃឹមដែរថា ប្រជាជនវៀតណាមជាពិសេសយុវវ័យ ដែលនិយមប្រើកម្មវិធី TikTok នឹងអនុវត្តតាមអនុសាសន៍ការពារសុខភាព និងតាម ដានព័ត៌មានពាក់ព័ន្ធថ្មីៗ តាមរយៈគណនី TikTok ដែលខ្លួនបានបង្កើតឡើង។

គួរជម្រាបថា គណនី TikTok របស់ក្រសួងសុខាភិបាលវៀតណាម ដែលមានវីដេអូផ្តល់សារអប់រំនិងព័ត៌មានអំពី COVID-19 ជាង២០ឃ្លីប បានទាក់ទាញការទស្សនាប្រមាណជាង១លានដង។ ពាក់ព័ន្ធនឹងករណីឆ្លង នៅក្នុងប្រទេសវៀតណាមវិញ បច្ចុប្បន្នបានកើនឡើងជិតដល់ ២០០នាក់៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤