Trending now

ក្រុម​សិល្បៈ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​រក្សាក្បាច់​របាំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ

15:46 | 13/10/2020

នៅ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ឃុំ​វិញ​ត្រាច់ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ មាន​ក្រុម​សិល្បៈ​មួយ​ក្រុម​កំ​ពុង​ទាក់​ទាញ​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរ​ ដោយ​ក្បាច់​របាំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​កាយ​វិការ​ទន់ភ្លន់​។​

ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​របាំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ សម្តែង​ដោយ​ក្រុម​វប្បធម៌​-សិល្បៈ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​។​

ភ្ញៀវទេស​ចរ​ទៅ​កាន់​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ មិន​ត្រឹម​តែបាន​ទស្សនា​សំ​ណង់​ស្ថាបត្យ​កម្ម​ប្រ​កប​ដោយ​ក្បូរ​ក្បាច់​រចនា​ដ៏​វិចិត្រ​របស់​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ទស្សនា​នូវ​របាំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​កាយ​វិការ​ល្វត់​ល្វន់ សម្តែង​ដោយ​ក្រុម​យុវតី​ដ៏​ស្រស់​ស្អាត​នៃ​ក្រុម​វប្បធម៌​-សិល្បៈ​របស់​វត្ត​។​ ភ្ញៀវ​ទេ​សចរ​ជាច្រើន​មាន​អា​រម្មណ៍​រំភើប​ និង​សរ​សើរមិន​ដាច់​ពី​មាត់​នៃ​ទម្រង់​សិល្បៈ​ប្រ​ពៃណី​ មាន​របាំ​អប្សរា​ រាំវង់​ រាំក្បាច់​ របាំឆៃនិង​ឬ​របាំគោះ​ត្រឡោក ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​ជាតិ​ខ្មែរ​។​

ក្រុម​សិល្បៈ​បង្កើត​បាន​ ៤ ឆ្នាំ​មក​ហើយ​ មាន​សមាជិក​ចំ​នួន​ ១១ នា​ក់។​ ក្រោម​ការ​គ្រប់​គ្រង​ និង​បង្ហា​ត់​របស់​បង​ស្រី​ថាច់​ធីធារី (អា​យុ​ ៣៤ ឆ្នាំ​) ប្រ​ធាន​ក្រុម​រូប​នេះ​បាន​បក់ជំ​នោរ​ខ្យល់​ថ្មី​ជូន​ក្រុម​សិល្បៈ​។​ រាល់​ឈុត​សម្តែង​ បង​ស្រី​ធារី បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ ដើម្បី​ទាក់​ទាញ​អា​រម្ម​ណ៍អ្នក​ទស្សនា​។​ សមាជិក​ក្នុង​ក្រុម​សិល្បៈ​ គឺជា​យុវតី​ខ្មែរ​ដ៏​ស្រស់​ស្អាត​ ថ្វី​ត្បិត​មាន​មុខ​របរ​ កិច្ច​ការ​ងារ​ផ្សេង​ៗ​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​សុទ្ធ​សឹង​មាន​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ​របស់​ជន​ជាតិ​។​

ក្រោយ​ពី​ពលកម្ម​នឿយ​ហត់​ ពេល​ទំ​នេរ​ សមាជិក​ក្នុង​ក្រុម​សិល្បៈ​នា​ំគ្នា​ទៅ​វត្ត​ដើម្បី​ហាត់​សម​និង​បណ្តែត​អា​រម្មណ៍​ទៅ​តាម​ក្បាច់​រាំនិង​ចង្វាក់​ភ្លេង​។​ ទន្ទឹម​នឹង​នោះ​ ពួក​គេថែម​ទាំង​ខិត​ខំ​រៀន​សូត្រ​ ច្នៃ​ប្រ​តិដ្ឋ​បង្កើត​ក្បាច់​របាំថ្មី​ៗ​ឱ្យ​កាន់​តែសម្បូរ​បែប​ បង្កើត​នូវ​ការ​វេញ​បញ្ចូល​គ្នា​ រវាង​ទម្រង់​សិល្បៈ​បុរាណ និង​សម័យ​ទំ​នើប​។​

បង​ស្រី​ថាច់​ធីធារី ឱ្យ​ដឹង​៖ “នាងខ្ញុំ​មាន​ចំ​ណូល​ចិត្ត​និង​ផ្សារភ្ជាប់​ជាមួយ​សិល្បៈ​ជន​ជាតិ​តាំង​ពី​ក្មេង​ម៉្លេះ​ ដូច្នេះ​ នា​ងខ្ញុំ​ចង់​បង្ក​លក្ខណៈ​ឱ្យ​ប្អូន​ៗ​យុវវ័យ​ដែល​មាន​ចំ​ណូល​ចិត្ត​ ដើម្បី​ប្អូន​ៗ​មាន​ឱកាស​ពង្រីក​ទេ​ពកោ​សល្យ​និង​ស្នង​បន្ត​ ធ្វើ​យ៉ាង​ណា​រក្សា​តម្លៃ​វប្បធម៌​ដ៏​ពិសេស​របស់​ជន​ជាតិ​ខ្លួន​។​ តាំង​ពី​ពេល​ក្រុម​សិល្បៈ​បាន​បង្កើត​ អ្នក​ដែល​មាន​ទេព​កោ​សល្យ​ច្រៀង​រាំមិន​តិច​ទេ​ ដើម្បី​ចូល​រួម​ក្រុម​សិល្បៈ​របស់​វត្ត​និង​ភូមិ​ភាគ​”។​

ព្រះ​តេជព្រះ​គុណ​យឿង​ក្វឹង ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ មាន​ថេរដី​កា​៖ ចាប់​ពី​មាន​ក្រុម​សិល្បៈ​ ឃើញ​ថា​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​និង​ភ្ញៀវ​ទេ​សចរ​ចូល​មក​វត្ត​កាន់​តែច្រើន​។​ នេះ​ជាប្រ​ការ​គួរ​ឱ្យ​រីក​រាយ ពី​ព្រោះ​សិល្បៈ​ប្រ​ពៃណី​ខ្មែរ​ នៅ​តែមាន​ជីវិត​រស់​រានយ៉ាង​ខ្លាំង​ក្លា​៕​

(ប្រភពព័ត៌មាន: baocantho.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤