Trending now

កម្មវិធីរាត្រីសមោសរនៅ WEF ASEAN៖ ពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាមនិងបណ្តាប្រទេសអាស៊ាន

10:22 | 09/09/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមកំពុងសម្រេចកិច្ចការត្រៀមរៀបចំសម្រាប់កម្មវិធីសម្តែងវប្បធម៌សិល្បៈនៅរាត្រីសមោសរវប្បធម៌វៀតណាម ដើម្បីធានាថា ការសម្តែងនេះនឹងពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាមនិងបណ្តាប្រទេសអាស៊ាន ដោយបានផ្សារភ្ជាបជាមួយនឹងប្រធានបទនៃសន្និសីទ WEF ASEAN តែម្តង។

កម្មវិធីនេះបានសម្តែងដោយឧបករណ៍តន្ត្រីជនជាតិរួមផ្សំជាមួយលក្ខណៈប្រពៃណីនិងទំនើបក្នុងគោលបំណងឧទ្ទេសនាមនូវអត្តសញ្ញាណវប្បធម៌ សិល្បៈវៀតណាមទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា WEF ASEAN (រូបថតៈ chinhphu.vn)

វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF ASEAN 2018) នឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ដែលជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏ធំបំផុតមួយដែលទទួលរៀបចំដោយវៀតណាមនៅក្នុងឆ្នាំនេះដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនិងតំបន់ តំណាងក្រុមហ៊ុនសាជីវកម្មឈានមុខគេក្នុងថ្នាក់តំបន់និងថ្នាក់ពិភពលោកប្រមាណជិត ១ពាន់នាក់ ព្រមទាំងអ្នកសារព័ត៌មានរាប់រយនាក់មកពីបណ្តាញទីភ្នាក់ងារសារព័ត៌មានទូទាំងពិភពលោកនិងតំបន់។ សន្និសីទ WEF ASEAN 2018 ត្រូវបានរំពឹងទុកថា ជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សវៀតណាមក្នុងយុគសម័យកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេស ផ្សព្វផ្សាយដល់សហគមន៍សហគ្រិនអន្តរជាតិនូវការប្តេជ្ញានិងគោលនយោបាយរបស់បក្សនិងរដ្ឋាភិបាលវៀតណាមអំពីដំណើរការបន្តជម្រុញការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយប្រទេសជាតិ។

បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១២ខែកញ្ញា រាត្រីសមោសរវប្បធម៌វៀតណាមបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃពិធីជប់លៀងជូនចំពោះភ្ញៀវកិត្តយសដែលចូលរួម WEF ASEAN។ ក្រៅពីពិធីជប់លៀងដោយម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណពិសេសរបស់វៀតណាមនោះ ចូលរួមក្នុងរាត្រីសមោសរ ភ្ញៀវគិត្តយសនឹងអញ្ជើញបានទស្សនាកម្មវិធីសិល្បៈផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤