Trending now

AFC U23៖ វៀតណាម​សល់​ឱកាស​ចុងក្រោយ ខណៈ​កូរ៉េខាងជើង​ហាលអាវ​

11:16 | 15/01/2020 (សរុបដោយ ហេង វុធ្ធី)

ឆ្លងកាត់​ការប្រកួត​២​លើក វៀតណាម​នៅ​មិនទាន់​ស្គាល់​បរាជ័យ និង​ជ័យជម្នះ​នៅឡើយ​ទេ ក្នុង​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ​២០២០​។ លទ្ធផល​ស្មើ​ទាំងពីរ​ប្រកួត បានធ្វើ​ឲ្យ​វៀតណាម​នៅសល់​ឱកាស​ចុងក្រោយ​ដើម្បី​ប្រជែង​យក​មួយ​កៅអី​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ កូរ៉េខាងជើង​ដែល​ចាញ់​ទាំងពីរ​ប្រកួត ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​នេះ​។​

ក្រុម​កីឡាបាល់ទាត់ជម្រើសជាតិ​វៀតណាមក្រោម​អាយុ​២៣​ឆ្នាំ (ពណ៌ក្រហម) (រូបថត៖ rasmeinews.com)

ក្រោយ​ការប្រកួត​ពីរលើក វៀតរ​កបាន​២​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល D ខណៈ​ហ្សកដានី​ទទួលបាន​៤​ពិន្ទុ ឈរ​លេខ​២​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​យកឈ្នះ​កូរ៉េខាងជើង ២-០ ឡើងទៅ​ឈ​លេខ​១​បណ្តោះអាសន្ន​ដោយ​រកបាន​៤​ពិន្ទុ ព្រោះ​មានប្រៀប​លើ​គ្រាប់​ស៊ុត​បញ្ចូល​ទី​។ ក្នុងចំណោម​ក្រុម​ទាំង​៤ មានតែ​៣​ក្រុម​ប៉ុណ្ណោះ​ដែលមាន​ឱកាស​ប្រជែង​គ្នា​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ លើកលែងតែ​កូរ៉េខាងជើង​ត្រូវ​ហាលអាវ​។​

បន្ទាប់ពី​ស្មើគ្នា​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ជំនួប​បើកឆាក​ពូ​ល D ក្រុម​ជម្រើសជាតិ​វៀតណាម ក្រោម​អាយុ​២៣​ឆ្នាំ នៅ​យប់​ថ្ងៃទី​១៣ ខែមករា បាន​បន្ត​ការប្រកួត​ទី​២​ជាមួយ​ហ្ស៊​កដា​នី​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ដដែល​។​

ក្រុម​កីឡាបាល់ទាត់ជម្រើសជាតិ​វៀតណាមក្រោម​អាយុ​២៣​ឆ្នាំ (ពណ៌ក្រហម) (រូបថត៖ rasmeinews.com)

​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Buriram Stadium ប្រទេស​ថៃ ហ្ស៊​កដា​នី​បាន​បើក​ការ​វាយ​សម្រុក​លើ​ក្រុម​វៀតណាម​ដែលជា​ក្រុម​រងជើង​ឯក​ឆ្នាំ​២០១៨ យ៉ាងខ្លាំង​ក្លា​ចាប់​តាំងពីដើម​វគ្គ​ទី​១​។ បើ​ទោះ​ហ្ស៊​កដា​នី​មានឱកាស​ច្រើន ប៉ុន្តែ​ពួកគេ​មិនអាច​សម្រេច​ទី​ក្រុម​វៀតណាម​បានឡើយ ដោយ​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា ០-០​។​

ជាមួយនឹងវគ្គប្រកួតចំនួន ២ លើកដែលមានលទ្ធផលស្មើគ្នាជាប់ៗគ្នានោះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមរបស់គ្រូបង្វឹក Park Hang Seo កំពុងមាន២ ពិន្ទុ ដែលឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងពូល D ហើយនៅតែមានឱកាស ដណ្តើមបានសំបុត្រឈានទៅវគ្គប្រកួត ៨ក្រុមចុងក្រោយ។ ក៏ប៉ុន្តែលទ្ធភាពនៃការឆ្ពោះទៅមុខរបស់ក្រុមកីឡាបាល់ទាត់ U23 វៀតណាមគឺពិតជាពិបាកណាស់។ ទោះបីជាឈ្នះលើក្រុមកីឡាបាល់ទាត់ U23 កូរ៉េខាងជើងក្នុងវគ្គប្រកួតចុងក្រោយនេះនៅថ្ងៃទី ១៦ ខែមករាក៏ដោយ ប៉ុន្តែ ក្រុម U23 វៀតណាមនៅតែត្រូវរង់ចាំលទ្ធផលនៃការប្រកួតរវាងក្រុម U23 UAE និង U23 ហ្ស៊កដានី ដើម្បីដឹងថាក្រុម U23វៀតណាម អាចឈានដល់វគ្គប្រកួត ១/៨ ដែរឬទេ។

ក្រោយ​ការប្រកួត​ពីរលើក វៀតរ​កបាន​២​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល D ខណៈ​ហ្សកដានី​ទទួលបាន​៤​ពិន្ទុ ឈរ​លេខ​២​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​យកឈ្នះ​កូរ៉េខាងជើង ២-០ ឡើងទៅ​ឈ​លេខ​១​បណ្តោះអាសន្ន​ដោយ​រកបាន​៤​ពិន្ទុ ព្រោះ​មានប្រៀប​លើ​គ្រាប់​ស៊ុត​បញ្ចូល​ទី​។ ក្នុងចំណោម​ក្រុម​ទាំង​៤ មានតែ​៣​ក្រុម​ប៉ុណ្ណោះ​ដែលមាន​ឱកាស​ប្រជែង​គ្នា​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ លើកលែងតែ​កូរ៉េខាងជើង​ត្រូវ​ហាលអាវ​។​

គួរឲ្យបញ្ជាក់ថា​ការប្រកួត​ចុងក្រោយ ដែលជា​ជំនួប​កាត់សេចក្តី​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល វៀតណាម​ប៉ះ​កូរ៉េខាងជើង រីឯ អេ​មី​រ៉ា​ត​អារ៉ាប់​រួម តតាំង​ជាមួយ​ហ្ស៊​កដា​នី​។​ គិត​នៅត្រឹម​ពេលនេះគេ​ទើប​រកឃើញ​១​ក្រុម​ប៉ុណ្ណោះ​គឺ​កូរ៉េខាងត្បូង​ដែល​កក់​កៅអី​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​៣​ក្រុម​ដែល​រួមមាន ចិន ជប៉ុន និង​កូរ៉េខាងជើង​អស់​សិទ្ធ​។ ក្រៅពីនោះ សុទ្ធតែ​ត្រូវ​ប្រជែង​នៅ​ជំនួប​ចុងក្រោយ​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: ប្រភព៖ rasmeinews.com និង vovworld.vn)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤