Trending now

លោកបណ្ឌិត Balaz Szantos៖ វៀតណាមទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានលើកទី ៣៧

17:14 | 21/11/2020 (បកប្រែដោយឌីណា)

យុគសម័យ- នោះគឺជាការសន្និដ្ឋានរបស់លោកបណ្ឌិត Balaz Szantos គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមួយអំពីសារៈសំខាន់និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលប្រទេសវៀតណាមជាប្រធានអាស៊ានឆ្នាំ២០២០។

លោកបណ្ឌិត Balaz Szantos៖ វៀតណាមទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានលើកទី ៣៧

អ្នកយកព័ត៌មាន៖ ប្រទ្រសថៃនឹងចុះហត្ថភាពលើកិច្ចព្រមព្រៀងភាពជាដ្រគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ នេះជាការចុះហត្ថលេខាដំបូងដែលអាស៊ាន​បានអនុវត្ត បើសិនជាតាមលោក តើការចុះហត្ថលើ RCEP នេះមានអត្ថន័យដូចម្តេច"? តើការចូលរួម RCEP សម្រាប់ប្រទេសថៃមានអត្ថប្រយោជន៍អ្វីខ្លះ?

លោកបណ្ឌិត Balaz Szantos៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ន។ ពាណិជ្ជកម្មសេរីកំពុងត្រូវបានគំរាមកំហែង នៅពេលយើងក្រឡេកមើលទៅសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ក្នុងរយៈពេលកន្លងមក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP គឺជាជំហានសំខាន់មួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។

ការបង្រួបបង្រួមតំបន់នេះផ្អែកទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងជួយសម្រួលដល់ពាណិជ្ជកម្មរលូន បង្កើតឱ្យមានអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់តំបន់ទាំងមូល។ ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ននេះយើងកំពុងដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ ដូច្នេះខ្ញុំគិតថា ទោះបីឆ្នាំ២០២០នឹងមានបញ្ហាជាច្រើនដែលរារាំងដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅឆ្នាំ ២០២០ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែយើងគួរឱ្យចាប់អារម្មណ៍ណាស់ដែលឃើញ RCEP បញ្ចប់ការចរចា។

អ្នកយកព័ត៌មាន ៖តាមការវាយតំលៃរបស់លោក រហូតមកដល់ពេលនេះ តើអ្វីសំរេចបាន ដោយការខិតខំរបស់វៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀង RCEP ហើយតើវៀតណាមកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?

លោកបណ្ឌិត Balaz Szantoss៖ វៀតណាមបានទទួលតួនាទីជាប្រធានអាស៊ានក្នុងគ្រាលំបាក។ យើងអាចក្រឡេកមើលទៅពេលវេលាដែលបានកន្លងផុតឆ្នាំ ២០២០ ជាមួយនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ការបោះឆ្នោតប្រធានាធិបតីអាមេរិក ភាពចលាចលនយោបាយនៅក្នុងប្រទេសជាច្រើនឬភាពតានតឹងរវាងអាមេរិកនិងចិន និងបញ្ហាជាច្រើនទៀតដែលកើតឡើង។ យើងមើលឃើញថា នេះជាឆ្នាំដែលមានបញ្ហាប្រឈមសម្រាប់តួនាទីប្រធានអាស៊ាន ដោយស្វែងរកចំណុចរួមនៅក្នុងផលប្រយោជន៍និងអាទិភាពរបស់អាស៊ាន។

ទោះយ៉ាងណា ប្រទេសវៀតណាមបានបង្ហាញជោគជ័យនិងមានប្រសិទ្ធភាពក្នុងការដឹកនាំអាស៊ានក្នុងបរិបទដ៏លំបាក ។ នា ឆ្នាំ២០២០ ប្រទេសវៀតណាមបានចូលក្នុងវិបត្តិ ដោយឆន្ទៈដឹកនាំប្រទេសអាស៊ានរួមគ្នា ដើម្បីរួចផុតពីការរីករាលដាលនៃជំងឺ COVID-19 ដោយផ្អែកផលប្រយោជន៍និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកដែលជំនួសឱ្យការធ្លាក់ចូលក្នុងការប្រកួតប្រជែងនិងផលប្រយោជន៍របស់ប្រទេសមួយណា។

ឆ្នាំ ២០២០ កំពុងឈានដល់ទីបញ្ចប់ហើយ​ យើងឃើញថាតំបន់នេះបានមានភាពស្អិតរមួតជាងមុន។ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការដឹកនាំតំបន់ឆ្លងកាត់រយៈពេលមួយឆ្នាំដ៏លំបាក ព្រមទាំងរក្សាបាននូវសាមគ្គីភាព ឯកភាពគ្នា ជំនះសម្ពាធ ដែលជាភ័ស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងនិងជោគជ័យរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។ ក្រៅពីនេះនៅមានបញ្ហាប្រឈមជាច្រើន នៅខាងមុខ រួមទាំងការរក្សាការឯកភាពគ្នា ព្រោះយើងផ្អែកលើការសម្របសម្រួល អ្នកមិនអាចទទួលបានអ្វីដែលអ្នកចង់បានទេ។

ដូច្នេះតាមគំនិតរបស់ខ្ញុំ បញ្ហាប្រឈមធំសម្រាប់អាស៊ានគឺការរក្សាតុល្យភាពរវាងមហាអំណាចសេដ្ឋកិច្ច ដោយធានាថា បណ្តាប្រទេសនេះនឹងជាកម្លាំងចលករសម្រាប់ភាពជាដៃគូក្នុងតំបន់។ លើសពីនេះទៅទៀត បណ្តាសេដ្ឋកិច្ចធំ ៗ ដូចជា អូស្រ្តាលីឬចិនអាចប្រើភាពជាដៃគូសេដ្ឋកិច្ចនេះដើម្បីបង្កើតគុណប្រយោជន៍សម្រាប់អាស៊ាន ដូច្នេះអាស៊ានត្រូវធានាថា ភាពជាដៃគូនេះគឺជាកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចដែលផ្អែកទៅលើទទួលអត្ថប្រយោជន៍ទៅវិញទៅមក។

អ្នកយកព័ត៌មាន៖ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននិង​បណ្តាកិច្ចប្រជុំពាក់ព័ន្ធបាន​រៀបចំក្នុងឆ្នាំនេះ តើលោកវាយតម្លៃតួនាទីរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមយ៉ាងដូចម្តេច?

លោកបណ្ឌិត Balaz Szantos៖ ខ្ញុំគិតថាវៀតណាមធ្វើបានល្អណាស់ ទោះបីមានការលំបាកនិងឧបសគ្គក៏ដោយ។ អាស៊ានក៏ត្រូវបានគេរិះគន់ថា អាស៊ានជាសហគមរលុងដែរបើប្រៀបធៀបនឹងសហភាពអឺរ៉ុប ប៉ុន្តែឆ្នាំនេះ អាស៊ានបានបង្ហាញពីតម្លៃរបស់ខ្លួននៅក្នុងតំបន់។ ជាពិសេស ប្រទេសវៀតណាមបានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការដើរតួនាទីនាំមុខក្នុងអាស៊ាន ដោយប្រើវិធីសាស្រ្តដែលខ្ញុំគិតថាសមស្របសម្រាប់ការដោះស្រាយវិបត្តិជាច្រើន។

វៀតណាមតែងតែសង្កត់ធ្ងន់លើភាពចាំបាច់នៃសាមគ្គីភាពក្នុងអាស៊ាន ដោយសម្របសម្រួលជាមួយគ្នា ដើម្បីជំនះរាល់ឧបសគ្គបច្ចុប្បន្ន។ ប្រទេសវៀតណាមមិនប្រកាន់ជំហរថា ប្រទេសអាស៊ានមួយចំនួនធ្វើបានល្អជាងប្រទេសដទៃទៀតទេ ។ ទន្ទឹមនឹងនេះ មិនឆ្មើងហួសហេតុដែលថា "វៀតណាមធ្វើបានល្អប្រសើរក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត ហើយការកើនឡើងនៃជំងឺនៅក្នុងប្រទេសមួយចំនួនដែលគឺជាបញ្ហាផ្ទាល់ខ្លួនរបស់ប្រទេសនោះ គេត្រូវតែដោះស្រាយវាដោយខ្លួនឯង" ។ នេះគឺជាសញ្ញាលើកទឹកចិត្តមួយនៃអនាគតរបស់អាស៊ានដែលជាអង្គការសំខាន់មួយក្នុងតំបន់./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤