Trending now

លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសម័យឌីជីថលនិងបដិវត្តន៍ ៤.០

10:29 | 05/07/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែកក្កដា (តាមម៉ោងតំបន់) នៅទីក្រុង Basel (ប្រទេសស្វ៊ីស) អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលស្ត្រីសកលលោក ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ស្ត្រី - និយមន័យនូវជោគជ័យឡើងវិញ”។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ (រូបថត: TTXVN)

កិច្ចប្រជុំឆ្នាំនេះ បានទាក់ទាញការចូលរួមពីគណៈប្រតិភូ ១.៦០០ នាក់ មកពីប្រទេសនិងតំបន់ដែនដី ជាង ៦០ ក្នុងនោះមានវត្តមាន នាយករដ្ឋមន្រ្តីនៃណាមីប៊ី អតីតប្រធានាធិបតីម៉ាល់តា រដ្ឋមន្រ្តីជាច្រើននិងសហគ្រិនជានារីរាប់រយនាក់រួមទាំងតំណាងអង្គការស្ត្រី។

អញ្ជើញថ្លែងក្នុងពិធីបើក អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែករបស់កិច្ចប្រជុំក្នុងរយៈពេល ៣ ទសវត្សកន្លងទៅ ក្នុងការជំរុញសមភាពភេទ និងលើកកម្ពស់តួនាទីរបស់នាទីទាំងក្នុងទិដ្ឋភាពថ្នាក់ជាតិនិងអន្តរជាតិ។ ឆ្លៀតពេលនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា ស្ត្រីទទួលបានជោគជ័យ ខណៈពេលដែលឆ្លៀតបានរាល់ប្រភពកម្លាំងនិងឱកាសដើម្បីចូលរួមក្នុងស្ថាប័នរដ្ឋបាលសាធារណៈ អង្គការនយោបាយសង្គម។ លោកស្រីអនុប្រធានរដ្ឋ បានអះអាងថាស្ត្រីក៏កំពុងខិតខំដោយឥតឈប់ឈរដើម្បីផ្លាស់ប្តូរការប្រកួតប្រជែងក្នុងសម័យឌីជីថលនិងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្លាយទៅជាកាលានុវត្តន៍ភាពសម្រាប់ខ្លួនឯងនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

គណៈប្រតិភូវៀតណាមនៅក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

ក្នុងថ្ងៃដដែល គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងអស់នៃកិច្ចប្រជុំ ក្នុងនោះមានកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ស្តីអំពីតួនាទីរបស់ដៃគូសាធារណៈនិងឯកជន ក្នុងការលើកកម្ពស់ឱកាសសេដ្ឋកិច្ចសម្រាប់ ស្ត្រីនិងកុមារី និងវេទិកាមួយចំនួនទៀត។

មុននេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនថាមពលនិងនិងស្វ័យប្រវត្តិកម្ម ABB នៅទីក្រុង Zurich ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសស្វ៊ីស។ ភាគី ABB បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃទីផ្សារវៀតណាមនិងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

ត្រូវបានបង្កើតឡើងនិងប្រតិបត្ដិការចាប់តាំងពីឆ្នាំ ១៩៩០ មក កិច្ចប្រជុំកំពូលស្ត្រីពិភពលោកគឺជាវេទិកាអន្ដរជាតិដ៏សំខាន់មួយសម្រាប់សមភាពយេនឌ័រ។ កិច្ចប្រជុំនេះគឺជាកន្លែងប្រមូលផ្តុំមួយ សម្រាប់អ្នកនយោបាយនិងសហគ្រិន មកពីទូទាំងពិភពលោក ដើម្បីផ្លាស់ប្តូរនិងលើកកម្ពស់ការផ្តួចផ្តើមដើម្បីលើកទឹកចិត្តដល់ការរួមចំណែកនិងបង្កើនតួនាទីរបស់ស្ត្រីនៅក្នុងគ្រប់វិស័យទាំងអស់ នៃជីវភាពសង្គម ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចតែម្តង៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤