Trending now

លក្ខណៈវិសេសវិសាលរបស់សេវាកម្ម Home Stay “ផ្ទះលើដើមឈើ” នៅទីក្រុងហាណូយ

19:39 | 30/05/2019 (ប្រភព៖ Ngân Hà - Tất sơn (Báo Ảnh Việt Nam/Vietnam+) សរុបព័ត៌មានដោយ ហេង វុធ្ធី)

យុគ្គសម័យ - សេវាកម្ម “ផ្ទះលើដើមឈើ” ប្រហែលជានៅតែមានភាពចម្លែកសំរាប់មនុស្សច្រើននាក់ ប៉ុន្តែនាពេលបច្ចុប្បន្ន នេះគឺជាទម្រង់សាកល្បងបទពិសោធន៍គួរឲ្យចាប់អារម្មណ៍មែនទែនសំរាប់មិត្តវ័យក្មេង ដែលមានបំណង់ចង់រស់នៅក្នុងភាពសុខដុមជាមួយធម្មជាតិ។

«ផ្ទះលើដើមឈើ» Cozy Tree House

«ផ្ទះលើដើមឈើ» Cozy Tree House មិនត្រឹមតែបានរចនាឡើងដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនយើងបរិយាកាសដ៏ស្រឡះត្រជាក់ពីធម្មជាតិទៀតផង។ តំបន់ផ្ទះលើដើមឈើ Dao Anh Khanh ស្ថិតនៅស្រុក Gia Lam ជាយទីក្រុងហាណូយ ដែលជាតំបន់ចម្រុះ រួមមាន ដើមឈើគ្រប់ប្រភេទខុសៗគ្នា ព្រមទាំងមានលំហរខ្យល់អាកាសដ៏សុខសាន្តត្រាណ និងជិតស្និទ្ធជាមួយធម្មជាតិផងដែរ។ តំបន់នេះត្រូវបានបង្កើតឡើងចាប់តាំងពី ឆ្នាំ១៩៩៥ មកម៉្លេះ លើទីលានមានផ្ទៃដីចំនួន ២៥០០ ម៉ែត្រ ហើយដើម្បីតភ្ជាប់ផ្ទះដើមឈើនិមួយៗទាំងនោះ ស្ថាបត្យករបានប្រើប្រាស់ប្រព័ន្ធស្ពានយោង Sky Bridge ដោយមានកម្ពស់ ៣ ម៉ែត្រ ផុតពីដី។ ម្យ៉ាងវិញទៀត ផ្ទះដើមឈើនិមួយៗក្នុងចំណោម ១០ ខ្នង នៅទីនេះ សុទ្ធសឹងតែបានរចនាឡើងដោយឡែកពីគ្នា ដែលនាំមកនូវជម្រើសគួរឲ្យចាប់អារម្មណ៍ជាច្រើនសំរាប់ភ្ញៀវទេសចរផងដែរ។

ទិដ្ឋភាពនៃ «ផ្ទះដើមឈើ» នៅទីក្រុងហាណូយ

ក្រៅពីការរចនាយ៉ាងផ្ចិតផ្ចង់នេះ «ផ្ទះដើមឈើ» នៅទីនេះមិនត្រឹមតែត្រូវបានដាក់សង្ហារឹមដ៏ស្រស់ស្អាត ដើម្បីនាំមកនូវផាសុភាពនិងភាពងាយស្រួលសំរាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាលំហរអាកាសមួយដ៏វិសេសវិសាលពិតប្រាកដចំពោះរាល់ដំណើរកំសាន្តចុងសប្តាហ៍របស់មនុស្សគ្រប់រូបដែលស្រឡាញ់ទេសចរណ៍ទៀតផង។

ទិដ្ឋភាពនៅក្នុង Cozy Tree House

នៅឯ Cozy Tree House អ្នកទេសចរក៏អាចកម្ម៉ង់ម្ហូងអាហារជាប្រចាំថ្ងៃប្រកបដោយភាពកក់ក្តៅ និងរ៉ូមែនទិចជាមួយនឹងបុគ្គលិកដែលរួសរាយរាក់ទាក់។ ចែករំលែកអំពីអារម្មណ៍ខណៈដែលមកទស្សនាផ្ទះ Cosy Tree House លោកស្រី Nguyen Thuy Ha បាននិយាយថា "ខ្ញុំស្គាល់ Cozy Tree House តាមរយៈ booking.com ដូច្នេះខ្ញុំបានសំរេចចិត្តទៅកាន់ទីនេះដើម្បីសម្រាកមួយថ្ងៃ ហើយនឹងដូរកន្លែងស្នាក់បន្តទៅកន្លែងផ្សេងៗទៀតនាថ្ងៃបន្ទាប់។ ក៏ប៉ុន្តែនៅពេលខ្ញុំមកទីនេះ ខ្ញុំសំរេចចិត្ត ស្នាក់នៅ ២ សប្តាហ៍ថែមទៀត។ នៅពេលខ្ញុំសំរាកនៅបរិវេណនៃ Cozy Tree House ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ ហើយជួយខ្ញុំអាចយកបាននូវតុល្យភាពខាងស្មារតីសំរាប់ខ្ញុំ។ លើសពីនេះទៅទៀត វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលអាចមានបទពិសោធន៍ក្នុងសកម្មភាពនានាក្នុងប្រព័ន្ធ«ផ្ទះលើដើមឈើ» របស់សិល្បករ Dao Anh Khanh នៅឯ Cozy Tree House ផងដែរ»៕


ទីនេះក្លាយទៅជាជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយដែលមានថ្លៃជួលចាប់ពី ៥៥-១០០ USD/យប់ ។

(ប្រភព៖ Ngân Hà - Tất sơn (Báo Ảnh Việt Nam/Vietnam+) សរុបព័ត៌មានដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ប្រភព៖ Ngân Hà - Tất sơn (Báo Ảnh Việt Nam/Vietnam+) សរុបព័ត៌មានដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា