Trending now

រាត្រីបើកពិធីបាញ់កាំជ្រួចអន្តរជាតិ Da Nang (DIFF) ឆ្នាំ ២០១៩

23:59 | 01/06/2019 (ប្រភពនិងរូបថត៖​ qdnd.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ១ ខែមិថុនា នៅទីក្រុង Da Nang ប្រទេសវៀតណាម បានប្រព្រឹត្តទៅរាត្រីបើកពិធីបាញ់កាំជ្រួចអន្ដរជាតិ Da Nang (DIFF) ឆ្នាំ ២០១៩ ក្រោមប្រធានបទ "ទន្លេនិទានរឿង" ។

ទិដ្ឋភាពនៃរាត្រីបើកពិធីបាញ់កាំជ្រួច អន្តរជាតិ Da Nang (DIFF) ឆ្នាំ ២០១៩

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានរបស់ លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម; លោក Nguyen Hoa Binh លេខាមជ្ឈិមបក្ស និងជាប្រធានតុលាការប្រជាជនកំពូល។ រាត្រីបើកពិធីនេះត្រូវបានចាប់ផ្តើមឡើងដោយមានឈុតសំដែងម៉ូដពិសេសនិងបទចម្រៀងចម្រុះ (Mashup) គួរឱ្យចាប់អារម្មណ៍ ដើម្បីលើកសរសើរភាពស្រស់ស្អាតរបស់ធម្មជាតិនិងប្រជាជននៅក្នុងទីក្រុង Da Nang។

ទិដ្ឋភាពនៃរាត្រីបើកពិធីបាញ់កាំជ្រួចអន្តរជាតិ Da Nang (DIFF) ឆ្នាំ ២០១៩

ប្រកាន់ខ្ជាប់ជាមួយនឹង ប្រធានបទ "ប្រភពដើម" នៃរាត្រីបើកពិធីនេះ ក្រុមបាញ់កាំជ្រួចវៀតណាមបាននាំមកនូវរឿងនិទានអំពីទន្លេនៅស្រុកកំណើត ដែលចិញ្ចឹមព្រលឹងនិងពូនជ្រុំនូវក្តីសុបិន្តដ៏ស្រស់ស្អាតសំរាប់មនុស្សគ្រប់រូប។ ទន្ទឹមនឹងនេះ ដោយមានបទពិសោធន៍ជាង ២៦ ឆ្នាំ ក្រុមកាំជ្រួចរុស្ស៊ី Fireworks Center Khan បាននាំមកនូវពិធីបាញ់ប្រភេទកាំជ្រួចថ្មីជាច្រើន ដើម្បីជួយបង្ហាញនូវ "ការនិទានអំពីរឿងរបស់ទន្លេនៅសុ្រកកំណើតដ៏ស្រស់ស្អាត"ផងដែរ។ ក្រុមវៀតណាមនិងរុស្ស៊ីសង្ឃឹមថានឹងនាំមកនូវភាពទាក់ទាញយ៉ាងខ្លាំងដល់ប្រជាជននិងភ្ញៀវទេសចរអំពីពិធីបាញ់កាំជ្រួចនេះ។

ក្រុមបាញ់កាំជ្រួចវៀតណាមនិងរុស្ស៊ីនឹងបើកសម្ពោធពីធីបាញ់កាំជ្រួចអន្តរជាតិ Da Nang (DIFF) ឆ្នាំ ២០១៩

គួរបញ្ជាក់ថា នេះគឺជាលើកទី ១០ ដែលពិធីបាញ់កាំជ្រួចអន្តរជាតិ Da Nang អន្តរជាតិត្រូវបានរៀបចំឡើង ហើយជាបណ្តើរៗបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញបំផុតនៅប្រទេសវៀតណាម ដោយទាក់ទាញបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនយ៉ាងកុះករ។ DIFF ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅចាប់ពី ១ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ដោយមានការចូលរួមរបស់ក្រុមបាញ់កាំជ្រួចមកពីប្រទេសរុស្ស៊ី ប្រេស៊ីល បែលហ្ស៊ិក ហ្វាំងឡង់ អង់គ្លេស និងចិន៕

(ប្រភពនិងរូបថត៖​ qdnd.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភពនិងរូបថត៖​ qdnd.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា