Trending now

ពលករអន្តរជាតិប្រមាណ១ម៉ឺននាក់ចង់វិលត្រឡប់មកវៀតណាមវិញ

17:34 | 27/09/2020

ក្នុងករណីដែលបណ្ដាអ្នកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកជំនាញ និង ពលករបច្ចកទេស បានចូលមកវៀតណាម នឹងត្រូវបាន ជួយសម្រួលដល់ ការបំពេញបែបបទដើម្បីចូលធ្វើការយ៉ាងឆាប់រហ័ស។

ពលករអន្តរជាតិប្រមាណ១ម៉ឺននាក់ចង់វិលត្រឡប់មកវៀតណាមវិញ។ (រូបថត៖ ក្រសួងសុខាភិបាល)

យោងតាមក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបាន ឲ្យដឹងថា នាបច្ចុប្បន្ននេះមានពលករបរទេសប្រមាណជាង១៥.៥០០នាក់ រួមមានអ្នកជំនាញ ពលករដែលមានជំនាញបច្ចេកទេសខ្ពស់ ឬមានបទ ពិសោធន៍គ្រប់គ្រងនៅតាមសហគ្រាស កំពុងមានតម្រូវការវិលត្រឡប់មក វៀតណាមវិញដើម្បីបន្តធ្វើការ។

ក្នុងករណីដែលបណ្ដាអ្នកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកជំនាញ និង ពលករបច្ចកទេស បានចូលមក វៀតណាម នឹងត្រូវបានជួយសម្រួលដល់ ការបំពេញបែបបទដើម្បីចូលធ្វើការយ៉ាងឆាប់រហ័ស។

នាពេលខាងមុខ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងជំរុញ ខ្លាំងនូវការគ្រប់គ្រង តាមដានពលករបរទេសនៅវៀតណាម ណែនាំឲ្យ ស្ថាប័នពាក់ព័ន្ធនានាពន្យាពេលប័ណ្ណការងារសម្រាប់ពលករដែលកំពុងធ្វើការនៅវៀតណាម ក៏ដូចជាផ្ដល់ប័ណ្ណការងារថ្មីសម្រាប់អ្នកជំនាញ អ្នក គ្រប់គ្រង និងពលករបច្ចេកទេសជាជនបរទេស ដើម្បីជំនួសឲ្យអ្នកដែលមិន អាចចូលមកវៀតណាមឡើងវិញបានឡើយ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤