Trending now

សិក្ខាសាលា “ប្រទេសវៀតណាមជាមួយអធិបតេយ្យភាពលើសមុទ្រខាងកើត” នៅប្រទេសបារាំង

15:17 | 10/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ -ព្រឹត្តិការដ័លេចធ្លោនៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមនៅ Saint-Brieuc ប្រទេសបារាំងគឺជាសិក្ខាសាលាស្តីពីស្ថានភាពនៅសមុទ្រខាងកើតដែលរៀបចំឡើងដោយសមាគម Côtes -d'Armor - វៀតណាម។

ទីក្រុង Saint-Brieuc ភាគពាយព្យនៃប្រទេសបារាំង។​ (ប្រភព៖ informationfrance)

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមដែលកំពុងធ្វើឡើងនៅនៅទីក្រុង Saint-Brieuc ភាគពាយព្យនៃប្រទេសបារាំង សកម្មភាពផ្សព្វផ្សាយវប្បធម៌ជាច្រើនដើម្បីណែនាំពីរូបភាពប្រទេសនិងជនជាតិវៀតណាមត្រូវបានរៀបចំឡើង។ ជាលេចធ្លោក្នុងចំណោមសកម្មភាពទាំងនេះគឺសិក្ខាសាលាស្តីពីស្ថានភាពសមុទ្រខាងកើតដែលរៀបចំឡើងដោយសមាគម Côtes-d'Armor - វៀតណាម។

លោក Jacques Bourgain ប្រធានសមាគម Côtes-d'Armor - វៀតណាម និងលោក Daniel Schaeffer ដែលជាអតីតឧត្តមសេនីយ៍នៃកងទ័ពបារាំង និងជាអ្នកស្រាវជ្រាវនៅអាស៊ីនិងសមុទ្រខាងត្បូង បានអញ្ជើញសហអធិបតីក្នុង​សិក្ខាសាលាក្រោមប្រធានបទ៖ ប្រទេសវៀតណាមជាមួយអធិបតេយ្យភាពលើសមុទ្រខាងកើត”។

នៅក្នុងសិក្ខាសាលា អ្នកស្រាវជ្រាវផ្តោតលើការវិភាគស្ថានភាពសមុទ្រខាងកើត ពីបញ្ហាប្រវត្តិសាស្ត្ររហូតដល់បញ្ហានៅលើដីជាក់ស្តែងបច្ចុប្បន្ន។ រុមអ្នកវិភាគឯកភាពថាបច្ចុប្បន្នស្ថានភាពសមុទ្រខាងកើតកំពុងមានភាពតានតឹងដោយសារការខ្វែងគំនិតគ្នាអំពី ខ្សែបន្ទាត់ ៩ ត្រេ ឬ ១០ ត្រេ របស់ចិន និងប្រទេសចិនមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅឡាអេទេ។

អ្នកស្រាវជ្រាវ Daniel Schaeffer បាននិយាយថា៖ “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសចិនបានបង្កើនសម្ពាធទៅលើប្រទេសជិតខាង ដូចជាសកម្មភាពដែលមិនត្រូវបានអនុញ្ញាតដោយប្រទេសវៀតណាមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ឬនាវានេសាទនិងឆ្មាំឆ្នេរសមុទ្ររបស់ចិនចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី និងការរករឿងនឹងនាវារុករកប្រេងរបស់ម៉ាឡេស៊ី។ ច្បាស់ណាស់ មហិច្ឆតារបស់ចិនគឺបង្វែរសមុទ្រខាងកើតទៅជាដែនទឹករបស់ខ្លួន” ។

លោក Alain Rubé ទទួលបន្ទុកផ្នែកទំនាក់ទំនង នៃសមាគម Côtes-d'Armor - វៀតណាមបានលើកឡើងថា៖ “ជាអកុសលប្រទេសចិនបានប្រកាន់ជំហរបង្កហេតុឆ្ពោះទៅប្រទេសវៀតណាមនៅសមុទ្រខាងកើតនិងចង់ផ្តាច់មុខតំបន់សមុទ្រមួយនេះ ដែលព័ទ្ធជុំវិញឆ្នេរនៃប្រទេសវៀតណាម។ យើងក៏ដឹងដែរថាមិត្តភក្តិវៀតណាមរបស់យើងបានប្រយ័ត្នចំពោះសកម្មភាពនេះ ដើម្បីចៀសវាងជម្លោះកើតឡើង។ ប្រទេសវៀតណាមបានប្រុងប្រយ័ត្នខ្ពស់ណាស់ ដែលមិនមានគោលនយោបាយបង្កហេតុទេប៉ុន្តែវាក៏គួរឱ្យសោកស្តាយផងដែរចំពោះសកម្មភាពបង្កហេតុរបស់ចិន”។

ចែករំលែកទស្សនៈនេះ អ្នកស្រាវជ្រាវ Daniel Schaeffer ក៏បានលើកឡើងផងដែរថាវៀតណាមបានបង្ហាញអាកប្បកិរិយាត្រឹមត្រូវនិងក្លាហាន។ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីចាំបាច់ត្រូវមានអាកប្បកិរិយាដូចវៀតណាមដែរ។ លោក Daniel Schaeffer ក៏សង្ឃឹមថាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមនឹងប្រមូលផ្តុំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងការចរចារក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤