Trending now

វៀតណាមប្តេជ្ញាចិត្តដោះស្រាយរាល់បញ្ហានៅសមុទ្រខាងកើតដោយសន្តិវិធី

11:35 | 28/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៧ ឧសភា នៅទីក្រុង TuyHoa ខេត្ត Phu Yen ក្រសួងការបរទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Yen រៀបចំកិច្ចប្រជុំ ស្ដីពីការជូនដំណឹងនូវកិច្ចការបរទេសនិងកិច្ចការសមុទ្រខាងកើតនិងកិច្ចការកោះសមុទ្រ។

លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែនជាតិ Le HoaiTrung ​ អញ្ជើញ​ថ្លែងសន្ទរកថា នៅក្នុងកិច្ច​ប្រជុំនេះ​។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅ​​ក្នុង​​​កិច្ច​​​ប្រជុំ លោក​អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធាន​គណៈ​កម្មា​ធិ​ការ​ព្រំដែន​ជាតិ Le HoaiTrung បាន​ជូន​ដំណឹង​អំពី​ស្ថាន​ភាព​ពិភព​​លោក តំបន់និងសមិទ្ធិផលនានា​ក្នុង​កិច្ចការ​បរទេស និង​កិច្ច​ការ​​សមុទ្រ​ខាង​កើត​ នៅថ្មីៗនេះ។

ក្នុងបរិបទពិភពលោកនិងតំបន់មានការវិវឌ្ឍជា​ច្រើន ​វៀតណាម​នៅ​តែ​រក្សាសន្តិភាព ដើម្បីអភិវឌ្ឍនិងកសាង​ទំ​នាក់​ទំ​នង​ល្អ​ជា​​មួយបណ្តាប្រទេសធំៗ ប្រទេស​ជិតខាងនិងតំបន់នានា លើកកម្ពស់​​ទំ​នា​ក់​​​​​​ទំនង​ពហុភាគី ធ្វើសមាហរណកម្មអន្តរជាតិយ៉ាង​សកម្ម​ និង​ការពាររឹង​មាំ​​អធិប​តេយ្យភា​ព​ និង​បូរណភាពទឹកដី។ កិត្យានុភាព​របស់​​​​វៀត​ណាម​បន្ត​ពង្រឹងនិងពង្រីក​ថែមទៀត។

ប្រឈមមុខនឹងការវិវឌ្ឍ​ដ៏ស្មុគស្មាញ នៅសមុទ្រខាងកើត​ នាពេ​លថ្មី​ៗ​នេះ​ ទស្សនៈរបស់​វៀតណាមគឺ​ប្តេជ្ញាចិត្ត​​ដោះ​ស្រាយ​រាល់បញ្ហា នៅ​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។​រួមបញ្ចូល​ការតស៊ូ​និងកិច្ចសហប្រតិបត្តិការ​ដើម្បីធានាផលប្រយោជន៍ជាតិ​រក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី។

ទន្ទឹមនឹងនោះ ខេត្ត Phu Yen គួរតែមានដំណោះស្រាយ​ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ទាក់ទាញប្រភពភ្ញៀវទេសចរទៅតំបន់ផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា