Trending now

របាយការណ៍របស់គណៈកម្មការសេរីភាពសាសនាអន្តរជាតិអាមេរិកបានលើកឡើងនូវព័ត៌មានមិនពិតអំពីវៀតណាម

20:38 | 09/05/2019 (ប្រភព៖ TTXVN បកប្រែដោយ ស្រី ពេជ្រ)

យុគសម័យ - នៅក្នុងសន្និសីទកាសែត របស់ក្រសួងការបរទេសវៀតណាម ដែលបានប្រារព្ធនារសៀលថ្ងៃទី ៩ ឧសភានោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឆ្លើយសំណួរមួយចំនួនដែលសារព័ត៌មានកំពុងចាប់អារម្មណ៍។

លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានជាតិនិងអន្តរជាតិ (រូបថត: TTXVN)

ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានដោយស្នើធ្វើអត្ថាធិប្បាយស្តីពីការដែល នាពេលថ្មីៗ គណៈកម្មាធិ ការសេរីភាពសាសនាអន្តរជាតិអាមេរិកនា បានប្រកាសរបាយការណ៍ស្តីពីស្ថានភាពសាសនានៅវៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា “របាយការណ៍របស់គណៈកម្មាធិការសេរីភាពសាសនាអន្តរជាតិអាមេរិក បានកត់សម្គាល់នូវសមិទ្ធផលនិងវឌ្ឍនភាពក្នុងការធានានិងលើកកម្ពស់ជីវភាពសាសនានិងជំនឿនៅវៀតណាម ប៉ុន្តែ គួរឲ្យសោកស្តាយ ក្នុងរបាយការណ៍នៅមានការវាយតម្លៃមួយចំនួនពុំមាន បរានុម៍តសោះ ថែមទាំងមានការលើកឡើងព័ត៌មានមិនពិតអំពីវៀតណាមទៀតផង។

សូមជម្រាបថា គោលនយោបាយឥតងាករេរបស់រដ្ឋវៀតណាម គឺគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា រួមទាំងសេរីភាពគ្មានជំនឿសាសនារបស់ពលរដ្ឋ។ ប្រការនេះត្រូវបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់របស់វៀតណាម ហើយត្រូវបានធានានិងគោរពតាមស្ថានភាពជាក់ស្តែង។

នាពេលកន្លងទៅ វៀតណាមបានពង្រឹងប្រព័ន្ធច្បាប់និងគោលនយោបាយស្តីពីជំនឿសាសនា ជាពិសេស បានអនុម័តលើច្បាប់ជំនឿ សាសនា ព្រមទាំងមានសេចក្តីណែនាំការប្រតិបត្តិច្បាប់ជំនឿ សាសនាទៀតផង។

យ៉ាងណាមិញ ជីវភាពខាងជំនឿ សាសនារបស់ប្រជាជន ត្រូវបានធានាតាមរយៈសកម្មភាពនៃពិធីបុណ្យទាន និងសកម្មភាពសាសនារាប់ពាន់ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ; ចំនួនប្រជាជន ៩៥% មានជីវភាពសាសនា ក្នុងនោះ សាសនិកមានចំនួន ២៤,៣ លាននាក់ ដោយបានកាន់សាសនាផ្សេងៗ ស្រូបយក ២៧% នៃចំនួនប្រជាជន។ លើសពីនេះទៅទៀត វៀតណាមមានជីវភាពខាងជំនឿសាសនាដ៏សម្បូរបែបដែលមានពិធីបុណ្យជំនឿ សាសនា ជាង ៨០០០​ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ អង្គការសាសនាទាំងអស់​ បានចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមក៏ទទួលរៀបចំនូវព្រឹត្តិការណ៍សាសនាអន្តរជាតិធំៗ ដូចជា ពិធីរំលឹកខួបលើកទី ៥០០ នៃការកំណែទម្រង់សាសនាប្រូតេស្តង់ (២០១៧) និងលើកទី៣ ដែលទទួលរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak (២០១៩) ផងដែរ។

អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ចង់ជ្រាបអំពីប្រតិកម្មរបស់វៀតណាមចំពោះកាដែល ឥណ្ឌូនេស៊ីបានចាប់ខ្លួននិងបានបំផ្លិចបំផ្លាញនាវានេសាទវៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា “វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែល ក្រសួងសមុទ្រនិងនេសាទររួមទាំងកងកម្លាំងសមុទ្រឥណ្ឌូណេស៊ីមួយចំនួន បានចាប់ខ្លួននិងបំផ្លាញនាវានេសាទវៀតណាម។ នេះគឺជាសកម្មភាពមួយដែលមិនសមស្រប ជាមួយទំនាក់ទំនងទ្វេភាគី ដើរផ្ទុយនឹងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ទាំងស្រុង។

វៀតណាមបានទាក់ទងជាមួយភាគីឥណ្ឌូនេស៊ីជាច្រើនលើក ច្រើនសា តាមរយៈបណ្តាញផ្សេងៗ ស្តីពីបញ្ហានេះ ហើយក៏បានស្នើសុំឱ្យក្រសួងសមុទ្រនិងនេសាទរួមទាំងកងនាវាចរឥណ្ឌូណេស៊ី ឲ្យមានការប្រតិបត្តិស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

វៀតណាមមានបំណង អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឥណ្ឌូនេស៊ី ឈរលើស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលរឹងមាំ ពោរពេញទៅដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក"។

ចំពោះសំណួររបស់អ្នកយកព័ត៌មាន ស្តីពីការដែល អាមេរិកបានបញ្ជូននាវាទ័ពជើងទឹកចំនួន ២ គ្រឿង ចូលក្នុងតំបន់ ១២ ម៉ាយល៍ នៅជុំវិញកោះ Ga Ven និង Gac Ma ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា៖ “វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញនិងភ័ស្តុតាងប្រវត្តិសាស្រ្តជាក់លាក់ សម្រាប់អះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

ក្នុងនាមជាប្រទេសមួយនៅតាមបណ្តោយសមុទ្រខាងកើត និងជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀតណាមចាត់ទុកថា គ្រប់ប្រទេសទាំងអស់ មានសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ស្របតាមបញ្ញត្តិនៃច្បាប់ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

វៀតណាមបានស្នើឲ្យប្រទេសទាំងអស់ បន្តរួមចំណែកសកម្មនិងជាក់ស្តែង ទៅក្នុងការរក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ គោរពនិងអនុវត្តកាតព្វកិច្ចផ្លូវច្បាប់ពាក់ព័ន្ធ ដោយយកច្បាប់លើសមុទ្រនិងមហាសមុទ្រជាចម្បង ផងដែរ”៕

(ប្រភព៖ TTXVN បកប្រែដោយ ស្រី ពេជ្រ)

(ប្រភព៖ TTXVN បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤