Trending now

ពិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៥ ខែសីហា

14:49 | 15/08/2018 (សរុបព័ត៌មាន ដោយ ថាញ់ កុង)

យុគសម័យ - កម្មវិធី “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” នឹងបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ខែសីហា នៅសាលប្រជុំក្រសួងការពារជាតិ (នៃទីក្រុងហាណូយ) ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសចិន ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ qdnd.vn)

នាព្រឹកថ្ងៃទី១៣ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទគណៈចង្អល គណៈកម្មការចាត់តាំងកម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣។ ឧត្តមសេនីយ៍ឯក Nguyen Trong Nghia សមា ជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណកម្មការបក្សទ័ព អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជា ជន វៀតណាមនិងជាប្រធានគណៈបញ្ជាណែនាំកម្មវិធី ជាអធិបតីសន្និសីទ។

លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងវៀតណាមជាមួយប្រទេសជិតខាង ព្រមទាំងជួយប្រជាជន កម្មាភិបាល និងយុទ្ធជនលើកកំពស់ការយល់ដឹងអំពីមាគ៌ាទាក់ទងបរទេសលើវិស័យការពារជាតិរបស់បក្ស រដ្ឋ និងកងទ័ពវៀតណាមនៅសម័យថ្មី។

ឧត្តមសេនីយ៍ឯក Nguyen Trong Nghia អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ qdnd.vn)

អញ្ជើញថ្លែងមតិសន្និដ្ឋាន លោក Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះកិច្ចការត្រៀមរៀបចំក៏ដូចជាការប្តេជ្ញារបស់ស្ថាប័នពាក់ព័ន្ធនានា។ ទន្ទឹមជាមួយគ្នានោះ លោកបានស្នើរឲ្យស្ថាប័នពាក់ព័ន្ធ ជ្រួតជ្រាបនូវទស្សនៈបញ្ជាណែនាំរបស់បក្ស រដ្ឋ បក្សទ័ពមជ្ឈឹមនិងក្រសួងការពារជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត សំដៅបំពេញល្អនូវការត្រៀមរៀបចំឲ្យកម្មវិធីនេះ។

ឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានស្នើឲ្យអនុគណៈកម្មការនីមួយៗឱ្យក្តាប់ជាប់ភារកិច្ចដោយការប្តេជ្ញាខ្ពស់។ ជាពិសេសផ្តោតលើការឃោសនាយ៉ាងទូលំទូលាយជាមួយមិត្តភក្តិអន្តរជាតិក៏ដូចជាការផ្សព្វផ្សាយឲ្យប្រជាជនបានតាមដានជ្រាប។

យោងតាមរបាយការណ៍នៅសន្និសីទនេះបានឱ្យដឹងថារហូតមកដល់ពេលនេះការរៀបចំកម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរ ពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣ បានសម្រេចជាស្ថាពរ ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៥ ខែសីហានៅសាលប្រជុំក្រសួងការពារជាតិ (ហាណូយ) ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសចិន ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា៕

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ