Trending now

ប្រទេសម៉ាឡេស៊ីហាមឃាត់ការចាក់បញ្ចាំងខ្សែភាពយន្តមាន "ខ្សែបន្ទាត់អណ្តាតគោ" ដោយចិនសហការផលិត

23:30 | 20/10/2019

យុគសម័យ - ប្រទេសម៉ាឡេស៊ីបានសម្រេចចិត្ត លុបចោលការបញ្ចាំងខ្សែភាពយន្តគំនូរជីវចល រឿង Everest - The Little Snowman (Abominable)។

រូបភាពនៅក្នុងខ្សែភាពយន្ត Abominable (រូបថតៈ Bloomberg)

ទីភ្នាក់ងារសារព័ត៌មាន Reuters (នៃចក្រភពអង់គ្លេស) នៅថ្ងៃទី ២០ ខែតុលាបានអោយដឹងថា អ្នកចែកចាយខ្សែភាពយន្ត Abominable បានបញ្ជាក់ពីព័ត៌មាននេះហើយ។ ក្នុងពេលជាមួយគ្នានោះ ស្ថាប័នត្រួតពិនិត្យខ្សែភាពយន្តរបស់ប្រទេសម៉ាឡេស៊ី មិនទាន់ឡើងសម្លេងចំពោះព័ត៌មានពោលខាងលើ។

ក្នុង​ដំណើរ​រឿងមាន​ឈុត​​ខ្លី​មួយ​ដ៏​​​ចម្រូងចម្រាស ដោយបង្ហាញ​​រូប​ផែនទី​សមុទ្រខាងកើត ជាមួយនឹង ខ្សែ​បន្ទាត់ អណ្តាតគោ។

ខ្សែភាពយន្តរឿង “Abominable” គ្រោងនឹងចាក់បញ្ចាំងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខនេះ។ ហើយខ្សែ​ភាពយន្ត​គំនូរ​ជីវចល​​នេះ​ជា​ការ​សហការ​ផលិត​រវាង DreamWorks (អាមេរិក) និង​ក្រុមហ៊ុន​ចិន Pearl Studio ដែលមានទីតាំងនៅទីក្រុងសៀងហៃ (ប្រទេសចិន)។

ឈុតនៅក្នុងខ្សែភាពយន្ត Abominable ដែលមានរូបផែនទី “ខ្សែបន្ទាត់អណ្តាតគោ” ខុសច្បាប់ (រូបភាព៖ BI)

មុននោះ វៀតណាម​បាន​លុប​ចោល​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល រឿង Abominable ​ពី​បណ្ដា​រោង​ភាពយន្ត​នានា ដោយសារ​តែ​ក្នុង​សាច់​រឿង​មាន​រូបភាព​បង្ហាញ​ពី​ផែនទី​សមុទ្រខាងកើត ជាមួយនឹងខ្សែ​បន្ទាត់អណ្តាតគោ។ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនក៏បានអំពាវនាវឱ្យកាត់ឈុតវីដេអូដែលមានរូបភាពផែនទីជាមួយនឹងអ្វីដែលហៅថា “ខ្សែបន្ទាត់អណ្តាតគោ” នៅក្នុងរឿង Abominable នេះតែម្តង។

យោងតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលទីក្រុងឡាហៃ (ហូល្លង់)ដែលចេញផ្សាយនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ ថា ការអះអាងរបស់ចិន អំពី “សិទ្ធិជាប្រវត្តិសាស្ត្រ” ចំពោះតំបន់សមុទ្រស្ថិតក្នុង “ខ្សែបន្ទាត់ប្រាំបួនកណាត់” គឺផ្ទុយនឹងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

សាលក្រមរបស់តុលាការអាជ្ញាកណ្តាលបានបញ្ជាក់ថា ចិនគ្មានមូលដ្ឋានប្រវត្តិសាស្ត្រណាមួយឡើយ ចំពោះតំបន់សមុទ្រ នៅសមុទ្រខាងកើតទេ ហើយទីក្រុងប៉េកាំងគ្មានមូលដ្ឋានច្បាប់ណាមួយ សម្រាប់នាំចេញសេចក្តីប្រកាសអំពី “សិទ្ធិជាប្រវត្តិសាស្ត្រ” លើប្រភពធនធានទាំងអស់ នៅក្នុងអ្វីដែលទីក្រុងប៉េកាំងហៅថា “បន្ទាត់ប្រាំបួនកំណាត់” នោះទេ៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ