Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo

15:04 | 04/07/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម ក្នុងឱកាសមកសម្តែងការគួរសម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិនប្រចាំនៅវៀតណាម លោក Xiong Bo (រូបថត: TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក៏ដូចជា ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភា ចិន ដែលតែងតែរក្សានូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងបង្កើនវឌ្ឍនភាពវិជ្ជមាន។ យោងតាមលោកស្រីប្រធានរដ្ឋសភា នេះគឺជាលទ្ធផលគួរឱ្យចាប់អារម្មណ៍ណាស់ ដែលទាមទារឱ្យភាគីទាំងពីររក្សា និងបង្កើតគ្រឹះនៃការជំនឿទុកចិត្តនយោបាយដ៏រឹងមាំនិងបរិយាកាសល្អប្រសើដើម្បីបន្តពង្រីកប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្តែងនូវការជឿជាក់ថា ជាមួយបទពិសោធន៍លើវិស័យការទូត លោក Xiong Bo នឹងបន្តរួមចំណែកបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេស រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ផងដែរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ រដ្ឋសភានិងប្រជាជនវៀតណាម ជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ ក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណីនិងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ហើយចាត់ទុក នេះជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

ចំណែកឯ ឯកអគ្គរដ្ឋទូត Xiong Bo បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ដែលបានចំណាយពេលវេលាសម្រាប់ទទួលជួបជាមួយរូបលោក។ ឯកអគ្គរដ្ឋទូតចិន Xiong Bo បានសង្កត់ធ្ងន់ថា ប្រទេសចិននិងវៀតណាមគឺជាប្រទេសជិតខាង ដែលបានកសាងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ជាពិសេសទំនាក់ទំនងចិន - វៀតណាមដោយលោកប្រធាន ម៉ៅសេទុងនិងលោកប្រធានហូជីមិញ កសាងឡើងដោយផ្ទាល់ ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់ផងដែរ។ លោកឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់លើការដឹកនាំរបស់បក្សកុម្មុយនិស្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍន៍ នាំមកនូវសុភមង្គលជូនប្រជាជននៅក្នុងប្រទេសនិមួយៗ។

លោកឯកអគ្គរដ្ឋទូតចិនបានសម្តែងនូវគោលបំណងថា​ ក្នុងអាណត្តិបំពេញបេសកកម្មនៅវៀតណាមរបស់ខ្លួន លោកនឹងបន្តទទួលបានការគាំទ្រពីថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម។ លោក Xiong Bo បានអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកជាក់ស្តែងសម្រាប់បុព្វហេតុកសាងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤