Trending now

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte

15:34 | 01/12/2020

ហូឡង់ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាមលើវិស័យបន្សាំនឹងការប្រែប្រួលអាកាសធាតុនិងអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ហេតុដូច្នេះ វៀតណាមមានបំណងចង់បន្តទទួលបានការជួយគាំទ្ររបស់ហូឡង់ក្នុងការអនុវត្តផែនការផ្ទេរប្ដូររចនាសម្ព័ន្ធកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាលឆ្នាំ២០២០-២០២៣។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte (រូបថត៖ VTV)

នៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទនារសៀលថ្ងៃទី៣០ វិច្ឆិកា នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ចាប់ពីវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច កសិកម្ម រហូតដល់វិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរជឿជាក់ថា ការដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមានចាប់ពីខែសីហា ឆ្នាំ២០២០ កន្លងទៅ នឹងបង្កើតកម្លាំងចលករដ៏ធំធេងសម្រាប់អង្គភាពអាជីវកម្មវៀតណាមនិងហូឡង់ពង្រីកកិច្ចសហប្រតិបត្តិការ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាម យកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយហូឡ ដែល ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាមលើវិស័យបន្សាំនឹងការប្រែប្រួលអាកាសធាតុនិងអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ហេតុដូច្នេះ វៀតណាមមានបំណងចង់បន្តទទួលបានការជួយគាំទ្ររបស់ហូឡង់ក្នុងការអនុវត្តផែនការផ្ទេរប្ដូររចនាសម្ព័ន្ធកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាលឆ្នាំ២០២០-២០២៣។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសដទៃទៀតសំដៅបង្ការទប់ស្កាត់និងរុញថយក្រោយជម្ងឺ Covid-19 សំដៅឆាប់ស្ដារការដោះដូរពាណិជ្ជកម្មនិងការធ្វើដំណើររវាងបណ្ដាប្រទេសឡើងវិញ។

ចំណែកឯលោកនាយករដ្ឋមន្រ្តី Mark Rutte បានវាយតម្លៃខ្ពស់ចំពោះវិធានការនិងកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងស្ថានភាព និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាតផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ