Trending now

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo

08:12 | 07/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែឧសភា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស អាមេរិក Mike Pompeo ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh

ក្នុងកិច្ចសន្ទនានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការបង្ការនិងទប់ស្កាត់ជំងឺ កូវីដ១៩ (Covid-19) និងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញនាពេលឆាប់ៗនេះ។ លោក Pham Binh Minh ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយទាន់ពេលវេលា ដល់ប្រទេសវៀតណាមក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងស្នើសហរដ្ឋ អាមេរិក បន្តសហប្រតិបត្តិការក្នុងការស្រាវជ្រាវថ្នាំព្យាបាលនិងវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo

រីឯ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo វិញ បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរបស់ ប្រទេសវៀតណាមចំពោះការរីករាលដាលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអះអាងថាសហរដ្ឋអាមេរិកនឹងបន្តចែករំលែក ព័ត៌មាននិងបទពិសោធន៍ជាមួយវៀតណាមព្រមទាំងស្នើថាប្រទេសទាំងពីរបន្តសម្របសម្រួលគ្នាក្នុងការធានាការផ្គត់ផ្គង់សំភារៈពេទ្យចាំបាច់ក៏ដូចជាការបង្កើតការគាំទ្រដល់ពលរដ្ឋនៃប្រទេសទាំងពីរ។ លើកពីនេះទៀតលោកក៏បាន អះអាងថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនិងបណ្តា ប្រទេសដទៃទៀតនៅលើពិភពលោកក្នុងការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះឆាប់ៗនេះ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពវាយតម្លៃចំពោះទំនាក់ទំនងវៀតណាម - អាមេរិកដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានលើគ្រប់វិស័យជាពិសេសសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ភាគីទាំងពីរបន្ត ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំនិងដាក់ពង្រាយសកម្មភាពសហប្រតិ បត្តិការក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២០ ដោយហេតុនេះធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤