Trending now

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ានៅប្រទេសរុស្ស៊ី

08:50 | 06/09/2019

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចបូព៌ា លើកទី ៥ ដែលកំពុងបានប្រារព្ធធ្វើឡើងនៅទីក្រុង Vladivostok នៃសហព័ន្ធរុស្ស៊ីនោះ នារសៀលថ្ងៃទី ៥ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក V.Putin។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកស្រី Olga Golodets (រូបថតៈ VGP/Nhat Bac)

វេទិកាសេដ្ឋកិច្ចបូព៌ាលើកនេះ បានគូសញ្ញានូវរយៈពេល៥ឆ្នាំ នៃការបង្កើតវេទិកានេះ ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងម៉ុងហ្គោលី; ឧបនាយករដ្ឋមន្ត្រីវៀតណាម, កូរ៉េខាងត្បូង,ចិន,កូរ៉េខាងត្បូង, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងលុមមីលបួ រួមទាំំងប្រតិភូជាង ៦.៥០០ នាក់ និងអ្នកយកព័ត៌មានជិត ១.៥០០ នាក់មកពីប្រទេសជាច្រើនទៀតផង។

របៀបវារៈនៃវេទិកាផ្តោតលើការផ្លាស់ប្តូរដំណោះស្រាយថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ជាពិសេស បង្គលក្ខណៈងាយស្រួលសម្រាប់សហគ្រាស បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងចុងបូព៌ានិងអាស៊ី - ប៉ាស៊ីហ្វិក ក៏ដូចជាដំណោះស្រាយថ្មីៗ ដើម្បីលើកកម្ពស់គុណភាពជីវភាពជាមួយនឹងវគ្គពិភាក្សាជិត ៥០ ជំនួបផងដែរ។

(រូបថតៈ VGP/Nhat Bac)

ថ្លែងក្នុងសម័យប្រជុំពេញអង្គ លោកប្រធានាធិបតី V. Putin បានអបអរសាទរចំពោះអ្នកចូលរួមនៃវេទិកានេះ ហើយលោកក៏បានសំដែងនូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បណ្តាប្រទេសក្នុងតំបន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយរុស្ស៊ី។ លោកប្រធានាធិបតី V. Pu​tin បានសង្កត់ធ្ងន់ថា រុស្ស៊ីតែងតែចាប់អារម្មណ៍លើការអភិវឌ្ឍប្រកបដោយភាពស្វាហាប់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចពិភាក្សាស្មើភាពគ្នាឈរលើមូលដ្ឋានទ្វេភាគីជាមួយប្រទេសដទៃទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីនៅឯវេទិកាដូចជាសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU), អង្គការសហប្រតិបត្តិការសៀងហៃ (SOC), វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ជាដើម។

ការចូលរួមយ៉ាងសកម្មនិងស៊ីជម្រៅក្នុងបណ្តាកិច្ចប្រជុំនិងសិក្ខាសាលាតាមប្រធានបទនៃវេទិកាលើកនេះ គឺឈរលើស្មារតីស្ថាបនា បើកចំហរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទិសដៅសហប្រតិបត្តិការដែលបានសន្យា។ ម្យ៉ាងវិញទៀត រួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្សារភ្ជាប់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានទទួលជួបជាមួយតំណាងពេញសិទ្ធិរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិអាជីវកម្ម លោក B. Titov (រូបថតៈ VGP/Nhat Bac)

នៅខាងក្រៅនៃសម័យប្រជុំពេញអង្គ ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួបជាមួយតំណាងពេញសិទ្ធិរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិអាជីវកម្ម លោក B. Titov ។ ក្នុងជំនួបនេះ លោក B.Titov បានមានប្រសាសន៍ថា រុស្ស៊ីបានចាត់វិធានការដើម្បីការពារសិទ្ធិអាជីវកម្មនាពេលកន្លងមក ដូចជាការកាត់បន្ថយសម្ពាធរដ្ឋបាល បង្កើនការព្រមានមុន អនុវត្តការពិន័យរដ្ឋបាលចំពោះការរំលោភសហគ្រាស និងសម្តែងនូវគោលបំណងសហការជាមួយវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនេះ។

អញ្ជើញជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះគឺជាទិសដៅថ្មីនិងសំខាន់នៃកិច្ចសហប្រតិបត្តិការ ដែលជួយអាជីវកម្មរបស់ប្រទេសទាំងពីរក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងធានានូវផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងគម្រោងទ្វេភាគី។

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ (រូបថតៈ VGP/Nhat Bac

(រូបថតៈ VGP/Nhat Bac)

ក្នុងថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តីបានអញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ; ជួបសំណេះសំណាលជាមួយមន្រ្តីនៃអគ្គកុងស៊ុលវៀតណាម និងតំណាងវៀតណាមនៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ីនិងទីក្រុង Vlapostock៕

ដោយស្រីពេជ្រ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤