Trending now

អាស៊ានឆ្ពោះទៅការធានាសុខុមាលភាពសង្គមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤

20:41 | 18/09/2018 (យោងតាម chinhphu.vn និង VOV5)

យុគសម័យ - សន្និសីទគណៈប្រតិបត្តិសមាគមន៍សុខុមាលភាពសង្គមអាស៊ាន (ASSA) លើកទី៣៥ ក្រោមប្រធានបទ “ឱកាសនិងការសាកល្បងនៃប្រព័ន្ធសុខុមាលភាព សង្គមអាស៊ានក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤និងការធ្វើដំណើរដោយសេរីភាពរបស់ពលករ” បានប្រារព្ធនាថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង Nha Trang ភាគកណ្ដាលនៃប្រទេសវៀតណាម។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញថ្លែងនៅសន្និសីទ (រូបថត៖ laodongxahoi)

សន្និសីទនេះមានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam តំណាងនៃអង្គការសុខុមាលភាពសង្គមចំនួន២០ រូប មកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ និងថ្នាក់ដឹកនាំនៃសមាគមន៍សុខុមាលភាពសង្គមអន្តរជាតិ (ISSA) អង្គការពលករអន្តរជាតិ (ILO) និងធនាគារពិភពលោក (WB) ផងដែរ។

សន្និសីទនេះប្រព្រឹត្តទៅក្នុងបរិបទដែលប្រព័ន្ធសុខុមាលភាពសង្គមអាស៊ានកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយ ក្រោមការជះឥទ្ធិពលនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤ និងការធ្វើដំណើរដោយសេរីភាពរបស់ពលករក្នុងតំបន់។ ប្រការនេះទាមទារឲ្យ ASSA ត្រូវមានរបៀបទាក់ទងដោយច្នៃប្រឌិត និងចក្ខុវិស័យ ក្នុងរយៈពេលយូរអង្វែង សំដៅពង្រីកនូវឧត្តមភាពអំពីបទពិសោធន៍និងបច្ចេក វិទ្យារបស់អង្គការសមាជិកនានា ព្រមទាំងបង្កើតការតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធ ភាពរបស់សមាគមន៍ទាំងមូល ដើម្បីបុព្វហេតុធានាសុខុមាលភាពសង្គមដោយ ចីរភាពសម្រាប់ប្រជាពលរដ្ឋអាស៊ានគ្រប់រូប។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថតរូបជាមួយប្រតិភូចូលរួម ASSA 35 (រូបថតៈ VGP/Đình Nam)

តាងនាមរដ្ឋាភិបាលវៀតណាមថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានមានប្រសាសន៍ថា៖ “ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះប្រធានបទនៃសន្និសីទឆ្នាំនេះ។ មុននេះ ប៉ុន្មានថ្ងៃបានប្រព្រឹត្តទៅនូវសន្និសីទ WEF ASEAN 2018 ក្រោមប្រធានបទស្ដីពីបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ។ នៅក្នុងព្រឹត្តិការណ៍នោះ ថ្នាក់ដឹកនាំនិងតំណាងមកពីប្រទេសជាច្រើនបានផ្ដោតការពិភាក្សាទៅលើរាល់ឱកាសនិងការសាកល្បងដែលបដិវត្តន៍នេះនាំមកជូន។ តាមរយៈនោះ បានដាក់ចេញនូវដំណោះស្រាយនោះគឺធ្វើយ៉ាងម៉េចដើម្បីប្រទេសទាំងអស់សុទ្ធតែមានឱកាសអភិវឌ្ឍ ហើយពិសេសគឺមិនរំលងគោលដៅយកមនុស្សជាស្នូលនៃការអភិវឌ្ឍនោះឡើយ”។

ទិដ្ឋភាពនៃពិធី (រូបថតៈ VGP/Đình Nam)

ចំណែកឯលោក Suradej Waleeittikul អគ្គលេខាធិការសមាគមន៍សុខុ មាលភាពសង្គមថៃ និងជាប្រធាន ASSA បានសម្ដែងជំនឿជាក់ថា៖ “ដោយមានស្មារតីសហប្រតិបតិ្តការនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់សមាជិកទាំងអស់ យើងខ្ញុំកំពុងខិតខំជំរុញការធានាសុខុមាលភាពសង្គម។ យើងត្រូវការមានយុទ្ធសាស្ត្រថ្មិដើម្បីបន្សាំទៅនឹងសភាពការណ៍ថ្មី។ ដើម្បីកែសម្រួលដល់បែបបទរដ្ឋបាលក៏ដូចជាបង្កើតឡើងនូវតម្លាភាព យើងត្រូវកសាងក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីអាចបំពេញបន្ថែម ធ្វើបច្ចុប្បន្នកម្មឲ្យបានសមស្របទៅនឹងសភាពការណ៍ថ្មី។ ខ្ញុំជឿជាក់ថាយើងអាចជំរុញដំណើរការបដិវត្តន៍ឧស្សាហកម្ម៤.០ដើម្បីធានា សុខុមាលភាពសង្គម តាមរយៈការចែក រំលែកជាមួយគ្នាអំពីចំណេះដឹងនិង បទពិសោធន៍ ដើម្បី សហគមន៍អាស៊ានមួយដែលមានការអភិវឌ្ឍដោយចីរភាព”៕

(យោងតាម chinhphu.vn និង VOV5)

(យោងតាម chinhphu.vn និង VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤