Trending now

អាស៊ានគឺជាទីផ្សារនាំចេញសក្តានុពលសម្រាប់បង្កងវៀតណាម

11:07 | 20/01/2021

យុគសម័យ - ការនាំចេញបង្គារបស់វៀតណាមទៅកាន់ទីផ្សារតំបន់អឺរ៉ុបនិងប្រទេសលោកខាងលិចបានស្ទុះងើបយ៉ាងខ្លាំងចាប់តាំងពីដើមត្រីមាសទី ៣ នៃឆ្នាំនេះ ដោយសារផលវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម។ នេះបើយោងតាមសមាគមអ្នកនាំចេញ និងផលិត អាហារសមុទ្ររបស់វៀតណាម (VASEP)។

អាស៊ានគឺជាទីផ្សារនាំចេញសក្តានុពលសម្រាប់បង្កងវៀតណាម

ការនាំចេញ​បង្គា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​ខែតុលា​បាន​ឈានដល់​កំណើន​ខ្ពស់បំផុត​ចាប់ពី​ដើមឆ្នាំ​នេះ​មក​ជាមួយ​អត្រាកំណើន​រហូតដល់​ទៅ​ ៤២ ​ភាគរយ​ ដែល​មាន​ទឹកប្រាក់​ ៦៥,៤ ​លាន​ដុល្លារ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​។ ក្នុងចំណោម​បរិមាណ​នោះ ទីផ្សារ​ធំ​បំផុត​ក្នុង​តំបន់​នេះ​ដូចជា​ប្រទេស​ហូឡង់ អាល្លឺម៉ង់ បែលហ្ស៊ិក មាន​កំណើន​ខ្លាំង​។

តម្លៃ​នាំចេញ​បង្គា​វៀតណាម​បាន​កើនឡើង​ ៣២ ​ភាគរយ​ ទៅកាន់​ទីផ្សារ​ហូឡង់ ៥៣ ​ភាគរយ ​ទៅកាន់​ទីផ្សារ​ប្រទេល​អាល្លឺម៉ង់ និង ៤៨ ​ភាគរយ​ទៅកាន់​ទីផ្សារ​ប្រទេស​បែលហ្ស៊ិក​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ ២០១៩​។

ទីផ្សារ​សហភាព​អឺរ៉ុប​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​ទី​ ៤ ​សម្រាប់​បង្គា​វៀតណាម ក្នុង​ខែ​តុលា ដែលមាន​ ១៤ ​ភាគរយ​នៃ​តម្លៃ​សរុប បន្ទាប់ពី​អាមេរិក ជប៉ុន និង ចិន​។

ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំនេះ ការនាំចេញ​បង្គា​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​នេះ​សម្រេចបាន​តម្លៃ​ប្រហែល​ ៤៣៦,៧ ​លាន​ដុល្លារ កើនឡើង​ ៦,៧ ​ភាគរយ​ពី​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

ក្នុង​ទីផ្សារ​អឺរ៉ុប ភោជនីយដ្ឋាន​ និង​ហាង​ម្ហូបអាហារ​កំពុង​បើក​ឡើង​វិញ​ជា​បណ្តើរៗ​។

ទន្ទឹមនឹងនេះ​ការលក់​រាយ និង​លក់​អនឡាញ​បន្ត​កើនឡើង​ និង​តម្រូវការ​សម្រាប់​បង្គា​ក្នុង​ទីផ្សារ​លក់រាយ​ត្រូវគេ​រំពឹងថា នឹង​កើនឡើង​ក្នុង​ដំណើរ​រៀបចំ​សម្រាប់​ការឈប់​សម្រាក​ចុងឆ្នាំ​។ យោងតាម VASEP​។

VASEP បន្តថា នេះ​ជា​ទីផ្សារ​ដែលមាន​ផលចំណេញ​ល្អ ដែល​សហគ្រាស​ក្នុងស្រុក​ជាច្រើន​នឹង​លើកស្ទួយ​ការនាំ​ចេញទៅ​ទីផ្សារ​នេះ​ក្នុង​ខែ​ចុងក្រោយ​ឆ្នាំនេះ​។

ជាមួយ​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​បង្គា​ក្លាស្សេ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​វៀតណាម ដែល​បាន​ចូល​ជា​ធរមាន​ចាប់ពី​ខែសីហា មក​នោះ​ការនាំចេញ​បង្គា​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ពី​ពេលនេះ រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​។ ការនាំចេញ​បង្គា​សរុប​សម្រាប់​ពេញ​ ១ ​ឆ្នាំនេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើន​ចំនួន​ ៩,៨ ​ភាគរយ​ធៀប​ឆ្នាំ​មុន​ដល់​តម្លៃ​ ៣,៧ ​ពាន់​លាន​ដុល្លារ​។

សមាគម​បានឱ្យ​ដឹងថា អាមេរិក​ជាទី​ផ្សារ​នាំមុខ​សម្រាប់​ការនាំចេញ​បង្គា​វៀតណាម​ដែល​មាន​ចំណែក​ ២៣,៥ ​ភាគរយ​នៃ​តម្លៃ​នាំចេញ​សរុប​សម្រាប់​បង្គា​វៀតណាម ​ទោះ​ជា​យ៉ាងណា អាមេរិក​បានក្លាយ​ជា​កន្លែង​រីករាលដាល​នៃ​កូវីដ​១៩​ក្នុង​ពិភពលោក ការនាំចេញ​បង្គា​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​នេះ នៅតែ​កើនឡើង​ក្នុង​រយៈពេល​ ១០ ​ខែ​នៃ​ឆ្នាំនេះ​។

តម្លៃ​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​អំឡុង​ពេលនេះ​កើន​ដល់​ ៣៩ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​ដល់​តម្លៃ​ ៧៣៣,៤ ​លាន​ដុល្លារ​៕

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤