Trending now

អាស៊ាន និងអង្គការសហប្រជាជាតិ ត្រួតពិនិត្យកិច្ចសហប្រតិបត្តិការដល់ឆ្នាំ២០២០

16:22 | 08/05/2019 (ប្រភព៖ Vietnamnet បកប្រែដោយសំណាង)

យុគសម័យ- អាស៊ាន និងអង្គការសហប្រជាជាតិ បានឯកភាពគ្នាបន្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

យោងតាមព័ត៌មានពីក្រុមបេសកម្មតំណាងអចិន្រ្តៃយ៌វៀតណាម ប្រចាំនៅអាស៊ាន បានឲ្យដឹងថា នាថ្ងៃទី ៦​ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តិទៅកិច្ចប្រជុំគណៈកម្មធិការអចិន្រ្តៃយ៌អាស៊ានជាមួយបណ្តាគណៈកម្មាធិការកិច្ចសហប្រតិបត្តិការនៃអង្គការសហប្រជាជាតិ។

នេះជាកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ឯកអគ្គរដ្ឋទូតនៅទីក្រុងហ្សាកាតា រ​វាងអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យឡើងវិញដំណើរការអនុវត្តបណ្តាគម្រោង និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ដំណាក់កាល២០១៦-២០២០។

តំណាងដែលចូលរួមក្នុងកិច្ចប្រជុំ (ប្រភព៖ ក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន)

ឯកអគ្គរដ្ឋទូតវៀតណាម​ លោក Tran Duc Binh ប្រធានក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអាស៊ានបានចូលរួមកិច្ចប្រជុំនេះដែរ។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតំលៃខ្ពស់ការរីកចម្រើនយ៉ាងសំខាន់នៅទំនាក់ទំនងពិសេសរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងនោះមានជំនួបកំពូលនៅតាមបណ្តាកិច្ចប្រជុំកំពូលរបស់អាស៊ានជាមួយបណ្តាដៃគួ និងជំនួបថ្នាក់រដ្ឋមន្រ្តីក្នុងឱកាសបណ្តាមហាសន្និបាតនៃអង្គការសងប្រជាជាតិ។ បានសម្រេច៩០% (៩៣/១០៣ ផែនការ)សកម្មភាពកិច្ចសហប្រតិបត្តិការ នៃផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ដំណាក់កាល២០១៦-២០២០ ផ្តោតលើវិស័យសំខាន់ៗទាំង០៣ ដូចជាវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ការជួយឧបត្ថម្ភ និងការចែករំលែកបទពិសោធន៍ ដើម្បីជួយអាស៊ានក្នុងការខិតខំប្រឹងប្រែងបង្រួញគម្លាតក្នុងការអភិវឌ្ឍ បង្កើនការតភ្ជាប់ លើកកំពស់សមត្ថភាពរបស់លេខាធិការដ្ឋានអាស៊ាន។

ភាគីទាំងពីរបានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-សន្តិសុខ និងសេដ្ឋកិច្ច ដែលបានសម្រេចមុនកាលបរិឆ្ឆេទកំណត់ ជាពិសេសលើបណ្តាវិស័យដែលអង្គការសហប្រជាជាតិមានការអភិវឌ្ឍយ៉ាងខ្លាំខ្លា ដូចជាការថែរក្សាសន្តិភាព ដោះស្រាយវិបត្តិគ្រោះធម្មជាតិ សមភាពយេនឌ័រ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច បង្រួញគម្លាតក្នុងការអភិវឌ្ឍ និងការអភិវឌ្ឍប្រកបដោយចរីភាព។

ក្នុងរយះពេលខាងមុខនេះ អាស៊ាន និងអង្គការសហប្រជាជាតិ បានឯកភាពបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ កាន់តែស៊ីជម្រៅបន្ថែមទៀត និងសន្យាសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ដំណាក់កាល២០១៦-២០២០។

ក្រៅពីនោះអង្គការសហប្រជាជាតិ បន្តការបញ្ជូនបណ្តាជំនាញការមកជួយអាស៊ាន តាមរយះបណ្តាកិច្ចពិគ្រោះយោបល់ បើកវគ្គបណ្តុះ បង្កើនសមត្ថភាពលើបណ្តាវិស័យដូចជា៖ ការប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ជំរុញការគ្រប់គ្រង សិទ្ធិមនុស្ស ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជួយឧបត្ថម្ភសហគ្រាសខ្នាត់តូច តូចបំផុត និងមធ្យម សន្តិសុខឋាមពល ស្បៀងអាហារ ការពារព្រៃឈើ សហការគ្នាដំណើរការបណ្តាគោលដៅនៃកម្មវិធីនាឆ្នាំ២០៣០ ស្តីអំពីការអភិវឌ្ឍប្រកបដោយចរីភាព សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ ដោះស្រាយគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងវិស័យបណ្តុះបណ្តាល សុខភិបាល និងកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានទាំងពីរផងដែរ៕


(ប្រភព៖ Vietnamnet បកប្រែដោយសំណាង)

(ប្រភព៖ Vietnamnet បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤