Trending now

អាស៊ាន - ចិនកំណត់ទិសដៅសំខាន់ក្នុងភាពជាដៃគូ

09:27 | 13/11/2020

កិច្ចប្រជុំអាស៊ាន - ចិនលើកទី ២៣ បានដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងបរិបទឆ្នាំ ២០២១ ដែលភាគីទាំងពីរនឹងប្រារព្ធធ្វើឡើងពិធីខួបគម្រប់ ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

កិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២៣ បានធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកនេះមានសារសំខាន់ក្នុងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន ដើម្បីរួមគ្នាជំនះពុះពារលើរាល់បញ្ហាប្រឈម និងការលំបាកនាពេលបច្ចុប្បន្ន និងទប់ស្កាត់ហានិភ័យនៃការឆ្លងរាល ដាលជំងឺរាតត្បាត ព្រមទាំងធានាបាននូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពសម្រាប់ប្រជាជន និងថែរក្សាបរិស្ថានរួមដែលមានស្ថេរភាពដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផងដែរ។ កិច្ចប្រជុំអាស៊ាន - ចិនលើកទី ២៣ បានដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងបរិបទឆ្នាំ ២០២១ ដែលភាគីទាំងពីរនឹងប្រារព្ធធ្វើឡើងពិធីខួបគម្រប់ ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការផងដែរ។ ចំណែក លោក លីខឺឈាំង (Li Keqiang) នាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែពាណិជ្ជកម្មអាស៊ាន - ចិននៅតែកើនឡើង ហើយអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅពេល ដែលទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៣ ខែនៃដើមឆ្នាំ ២០២០ បានកើនឡើង ៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមកនៅអាស៊ី បូព៌ា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចសកលនៅទូទាំងពិភពលោក។ ប្រទេសចិននិងអាស៊ានបានលើកតម្កើងសុខសន្តិភាពនៅក្នុងតំបន់តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់ ដើម្បីដោះស្រាយជម្លោះរវាងប្រទេសនានា។ លោកនាយករដ្ឋមន្រ្តី លីខឺឈាំងក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកក្នុងការរឹតចំណងសាមគ្គីភាពជាមួយអាស៊ាន ដោយសម្តែងថាកិច្ចប្រជុំអាស៊ាន - ចិនលើកនេះនឹងស្វែងរកមាគ៌ានៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលអនាគតផងដែរ៕

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤