Trending now

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួល​ជួបជាមួយ​ក្រុមសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង

06:19 | 04/10/2018

នារសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបជាមួយប្រធានក្រុមសមាជិក គណបក្សចម្រុះដែលយកចិត្តទុកដាក់ដល់វៀតណាម និងជាប្រធានគណប្រតិភូសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបជាមួយប្រធានគណប្រតិភូសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ ចក្រភពអង់គ្លេស។ លោកអនុប្រធានរដ្ឋសភាបានស្នើឲ្យប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អបអរសាទរចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណប្រតិភូជាមួយគណកម្មការកិច្ចការបរទេស បណ្ដាគណកម្មការរបស់រដ្ឋសភា និងក្រុមសមាជិកសភាមិត្តភាពវៀតណាម - អង់គ្លេសនោះ លោក Uong Chu Luu បានគាំទ្រដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

ចំណែកខ្លួនវិញ ប្រធានក្រុមសមាជិកសភានៃគណបក្សចម្រុះដែលយកចិត្តទុកដាក់ដល់វៀតណាម និងជាប្រធានគណប្រតិភូសភា IPU នៃសភា ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ហើយតាមនោះនាមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជននៃប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤