Trending now

អនុប្រធានរដ្ឋវៀតណាម អញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ី

08:20 | 20/10/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី អាណាត្តិ ២០១៩-២០២៤ ។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ធ្វើទស្សនកិច្ចនៅឥណ្ឌូណេស៊ី (រូបថតៈ VOV)

ទទួលស្វាគមន៍លោកស្រី Dang Thi Ngoc Thinh នៅអាកាសយានដ្ឋាន Soekarno Hatta មានរដ្ឋមន្រ្តីក្រសួងសិទ្ធិនារីនិងការពារកុមារឥណ្ឌូនេស៊ី និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀត ណាម។ រីឯភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលោក Pham Vinh Quang និងភរិយារួមទាំងទីភ្នាក់ងារតំណាងវៀតណាមនៅឥណ្ឌូណេស៊ី។

ការអញ្ជើញចូលរួមរបស់អនុប្រធានរដ្ឋ លោក Dang Thi Ngoc Thinh ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន ព្រមទាំងអះអាងនូវគោលនយោបាយរបស់ប្រទេសវៀតណាមដោយគោរពដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការគួរអោយទុកចិត្តរវាងប្រទេសទាំងពីរទាំងទ្វេភាគីនិងទាំងបញ្ហាអន្តរជាតិនិងតំបន់។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក៏នឹងជួបដោយឡែកជាមួយ លោក Joko Widodo ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។

សូមគូសបញ្ជាក់ថា ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក Joko Widodo ជាប្រធានាធិបតី និង លោក Ma’ruf Amin ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។

លោក Joko Widodo បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤