Trending now

អ្នកដំណើរចូលប្រទេសវៀតណាមតាមអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវបានធ្វើចត្តាឡីស័កយ៉ាងតឹងរឹង

18:28 | 08/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) នៅថ្ងៃដំបូងនៃការអនុវត្តការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និងបំពេញលិខិតរាយការណ៍សុខាភិបាលត្រូវបានធ្វើឡើងយ៉ាងតឹងរឹងនិងហ្មត់ចត់បំផុតតែម្តង។

អ្នកដំណើរចូលប្រទេសវៀតណាមតាមអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវបានធ្វើចត្តាឡីស័កយ៉ាងតឹងរឹង (VN+)

ចាប់ពីថ្ងៃទី៧មីនា វៀតណាមបានអនុវត្តបទបញ្ញត្តិស្ដីពីការរាយការណ៍សុខភាពចំពោះអ្នកដំណើរទាំងអស់ដែលចូលវៀតណាមតាមច្រកទ្វារព្រំដែននានា។ អ្នកដំណើរអាចរាយការណ៍លើក្រដាស់ឬរាយការណ៍អនឡាញលើទូរស័ព្ទ។

នៅច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Noi Bai ការងារវាស់សីតុណ្ហភាពរាងកាយ និងរាយការណ៍សុខភាពត្រូវបានទីក្រុងហាណូយអនុវត្ត យ៉ាងតឹងរឹង។ ការបំពេញបែបបទបានប្រព្រឹត្តទៅយ៉ាងងាយស្រួលនិងប្រក បដោយប្រសិទ្ធភាព។

លោក Joseph ជនជាតិអេស្ប៉ាញបាននិយាយថាជំហាននៃការអនុវត្តការធ្វើចត្តាឡីស័កនៅទីនេះគឺល្អណាស់ ពីការលាងដៃនិងកំចាត់មេរោគនៅបរិដ្ឋានជុំវិញ និងការបំពេញលិខិតរាយការណ៍សុខាភិបាលជាដើម។ ទោះបីការត្រួតពិនិត្យនេះមានលក្ខណៈហ្មត់ចត់ប៉ុន្តែមិន ចំណាយពេលយូរ ហើយគ្មានការរំខានដល់ការធ្វើដំណើររបស់អ្នកដំណើរផងដែរ។

លោក Nguyen Van Vuong រស់នៅទីក្រុងហាណូយមកពីប្រទេសថៃបានវាយតម្លៃថានីតិវិធីនៃការពិនិត្យសុខភាពពិតជាសាមញ្ញនិងសមហេតុផល។ គំនិតផ្តួចផ្តើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនៅទីក្រុងហាណូយ និងក្រសួង ស្ថាប័ននានាគឺសមហេតុផល និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយត្រួតពិនិត្យបែងចែកភ្ញៀវទេសចរដែលមកពីតំបន់ដែលផ្ទុះជំងឺរឬមិនទាន់រីករាលដាលនៃជំងឺរាតត្បាតនេះ ហេតុដូច្នេះទើបចាត់វិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងមានការគ្រប់គ្រប់ដោយភាពម្ចាស់ការផងដែរ។

គិតត្រឹមដល់វេលាម៉ោង៥រសៀលថ្ងៃទី៧មីនា មានអ្នកដំណើរជាង៤ ពាន់នាក់ចូលទីក្រុងហាណូយ បានអនុវត្តការរាយការណ៍សុខភាពតាមបទបញ្ញត្តិ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤