Trending now

អង្គភាពអាជីវកម្មវៀតណាមផ្តោតសំខាន់លើទីផ្សារក្នុងស្រុក

18:38 | 25/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រទេសវៀតណាមកំពុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរីករាលដាលជំងឺឆ្លងសកលកូវីដ១៨ ហើយនេះគឺជាឱកាសល្អមួយសម្រាប់អង្គភាពអាជីវកម្មដើម្បីជំរុញផលិតកម្មនិងអាជីវកម្មផងដែរ។

បុគ្គលិករោងចក្រកាត់ដេរ May 10

ទិន្នន័យស្ទង់មតិពីនាយកដ្ឋានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនបានបង្ហាញថាការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងធ្វើឱ្យអង្គភាពអាជីវកម្មរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយជាង ៨០% នៃអ្នកឆ្លើយតបបាននិយាយថាប្រាក់ចំណូលនៅឆ្នាំនេះនឹងធ្លាក់ចុះយ៉ាងខ្លាំង។ ស្ថិតក្នុងស្ថានភាពនេះមនុស្សជាច្រើនបាននិយាយថាចាំបាច់ត្រូវជំរុញការផ្សារភ្ជាប់គ្នារវាងអង្គភាពអាជីវកម្ម ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងការលក់ចេញផលិតផលនិងធ្វើអាជីវកម្មអស់ពីសក្តានុពលនៃទីផ្សារក្នុងស្រុក។

ជាវិស័យមួយក្នុងចំណោមវិស័យផលិតកម្មដែលរងផលប៉ះពាល់យ៉ាងគំហុកដោយសារការរីករាលដាលនៃជំងឺ Covid-19 ក្នុងខែមេសាឆ្នាំ២០២០ ទំហំនាំចេញវិស័យវាយនភ័ណ្ឌបានថយចុះ ២០% បើប្រៀបធៀបទៅនឹងខែមីនាឆ្នាំដដែល។ ក្នុងរយៈពេល ៤ ខែនៃដើមឆ្នាំនេះ ទំហំនាំចេញនៃវិស័យនេះ សម្រេចបានត្រឹមតែជាង ១០ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ៦,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ប្រឈមមុខនឹងស្ថានភាពនេះ សហគ្រាសវាយនភ័ណ្ឌជាច្រើនក៏បានបង្កើនការអនុវត្តតាមទិសដៅថ្មីដូចជាការជម្រុញលក់ចេញផលិតផលនៅលើទីផ្សារក្នុងស្រុក ។លោក Bui Duc Thang ប្រធានផ្នែកទីផ្សារ (Marketing) នៃអគ្គក្រុមហ៊ុន May10 បានមានប្រសាសន៍ថា៖

“នៅក្នុងដំណើរការនៃការបើកទ្វារនោះមានសញ្ញាដ៏ល្អមួយគឺអតិថិជនមានការរំភើបចិត្តនិងត្រៀមខ្លួនជាស្រេចទៅទិញទំនិញ។ កាលពីមុននោះ យើងខ្ញុំបានរៀបចំប័ណ្ណបញ្ជាទិញទំនិញដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃបើកទ្វារវិញនិងឆ្លើយតបនឹងតម្រូវការយ៉ាងពេញលេញអំពីផលិតផលម៉ូដសំលៀកបំពាក់ទាន់សម័យសម្រាប់កន្លែងធ្វើការរបស់ក្រុមហ៊ុ​ន MAY ១០។ ប្រាក់ ចំណូលរបស់ក្រុមហ៊ុនក៏ចាប់ផ្តើមកើនឡើង ហើយនាំផលិតកម្មឲ្យវិល ត្រឡប់មកដំណើរការក្នុងកំរិតល្បឿនដូចដើមជាបណ្តើរៗផងដែរ”។

ដើម្បីជម្រុញផលិតកម្មអាជីវកម្មនិងចាប់ផ្តើមប្រតិបត្តិការឡើងវិញក្រោយពីជំងឺរាតត្បាតសកល អង្គភាពអាជីវកម្មជាច្រើនបានកំណត់ឡើងវិញនូវប្រភេទផលិតផលនិងទីផ្សារយុទ្ធសាស្រ្ត ព្រមទាំងបង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងសហគ្រាសជំនាញផលិតកម្ម និងសហគ្រាសជំនាញខាងចែកចាយផងដែរ។ លើសពីនេះទៅទៀត អង្គភាពអាជីវកម្មក៏ត្រូវផ្តោតការយកចិត្តទុកដាក់លើការកែលំអ ដំឡើង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ក៏ដូចជាមូលដ្ឋានសេវាកម្មនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផងដែរ។ លោកស្រី Bach Kim Ngan នាយិការក្រុមហ៊ុន Ngan Giang បានអះអាងថា៖

«បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយការរក្សាគម្លាតសង្គមហើយអង្គភាពអាជីវកម្មបានវិលត្រឡប់មកនូវប្រតិបត្តិការជាធម្មតាឡើងវិញនោះ អង្គភាព អាជីវកម្មរបស់យើងខ្ញុំបានរៀបចំផែនការសម្រាប់ធ្វើសមាហរណកម្មទីផ្សារឡើងវិញដោយបន្តផលិតផលិតផលដែលមានគុណភាពល្អ ព្រមទាំងតភ្ជាប់ជាមួយនឹងប្រព័ន្ធចែកចាយ ផ្សារទំនើប និងប្រព័ន្ធលក់រាយ ដើម្បីនាំផលិត ផលចេញទៅកាន់ទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរៀបចំកម្មវិធីប្រូម៉ូសិន រំញោចតម្រូវការរបស់អតិថិជន ក៏ដូចជាចូលរួមក្នុងកម្មវិធីជម្រុញនានាដើម្បីនាំផលិតផលទៅកាន់អតិថិជនផងដែរ។ លើសពីនេះទៀត យើងខ្ញុំក៏ផ្តោតសំខាន់លើការជំរុញទីផ្សារក្នុងស្រុក ពីព្រោះនេះគឺជាទីផ្សារដែលមានសក្តានុពលខ្លាំងណាស់ដែរ»។

ផ្សារទំនើប Hapro ទីក្រុងហាណូយ

បើសិនជាគណនាជាទូទៅ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ អត្រាលក់រាយទំនិញនិងប្រាក់ចំណូលនៃសេវាកម្មប្រើប្រាស់របស់អតិថិជនសរុបមានការធ្លាក់ចុះ ៤,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ មុខទំនិញដ៏ចំាំបាច់គ្រប់ប្រភេទ នៅតែមានភាពសម្បូរធូរធារច្រើនដោយគ្មានបញ្ហាខ្វះខាតទំនិញ ឬក៏មានការដំឡើងថ្លៃ សូម្បីតែនៅតាមតំបន់ត្រូវបាន ដាក់នៅដាច់ដោយឡែក និងកន្លែងរងការដាក់កំហិតលើការការធ្វើដំណើរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លងក៏ដោយ។ អ្នកជំនាញនិងថ្នាក់ដឹកនាំអង្គភាព អាជីវកម្មជាច្រើនបានឲ្យដឹងថាទីផ្សារក្នុងស្រុកកំពុងក្លាយទៅជាទីបង្អែកដ៏ រឹងមាំសម្រាប់សហគ្រាសវៀតណាមតែម្តង។ លោក Nguyen Tien Vuong អគ្គនាយករងនៃអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ Hapro បានឲ្យដឹងថា៖

“ក្នុងរយៈពេលនៃការផ្ទុះជំងឺឆ្លងនោះ ក្រោមការដឹកនាំរបស់សម្ព័នក្រុមហ៊ុន ប្រព័ន្ធហាងលក់ចំណីអាហារ និងផ្សារទំនើប Hapro ត្រូវបានជួសជុលនិងកែលម្អឡើងវិញ រួមមានទីតាំងចំនួន ១៩ កន្លែង នៅតាមដងផ្លូវក្នុងទីក្រុងហាណូយ។ ក្នុងផែនការនាពេលខាងមុខនេះ ដើម្បីបំរើប្រជាជនអោយកាន់តែល្អប្រសើរថែមទៀត សម្ព័ន្ធក្រុមហ៊ុននឹងធ្វើការជួសជុល ដំឡើង កែលម្អ និងបើកហាងលក់ទំនិញប្រមាណ ១០០ កន្លែងបន្ថែមទៀតក្នុងរយៈពេលនេះចាប់ពីឥឡូវនេះរហូតដល់ដំណាច់ឆ្នាំផងដែរ”។

ពិតណាស់ថា ការវិវត្តន៍នៅលើទីផ្សារវៀតណាមក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលបច្ចុប្បន្នបានបញ្ជាក់សារជាថ្មីម្តង ទៀតថា សក្តានុពលនៃទីផ្សារក្នុងស្រុកពិតជាធំសម្បើមនិងមានយថាទស្សន៍ យ៉ាងខ្ពស់ផងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា គោលការណ៍នៃការផ្តោតសំខាន់លើការធ្វើអាជីវកម្មនៅលើទីផ្សារក្នុងស្រុក និងការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក គឺជាទិសដៅដ៏ត្រឹមត្រូវ មិនត្រឹមតែក្នុង រយៈពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងជួយឲ្យពង្រឹងមូលដ្ឋានសេដ្ឋកិច្ចប្រទេសជាតិកាន់តែល្អប្រសើរក្នុង​រយៈ​ពេល​វែងទៀតផង៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤