Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

23:06 | 08/07/2018 (យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)

យុគសម័យ - នារសៀលថ្ងៃទី៨កក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស Mike Pompeo បានថ្លែងអំណរគុណចំពោះអគ្គលេខា លោក Nguyen Phu Trong បានចំណាយពេលវេលាទទួលគណៈប្រតិភូ និងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកសកម្មរបស់វៀតណាមចូលក្នុងបញ្ហាតំបន់។

លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានអបអរសាទរចំពោះលទ្ធផលទទួលបានលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា អាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកដោយសង្គ្រាម ជាពិសេស គាំទ្រសេរីភាពនាវាចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកអនុវត្តន៍ជាក់ស្តែងរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងលើកកម្ពស់ប្រសិទ្ធិភាពសហប្រតិបត្តិការលើគ្រប់វិស័យ។

អគ្គលេខា លោក Nguyen Phu Trong បានអះអាងនូវគោលការមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម គឺគោរពទំនាក់ទំនងជាមួយអាមេរិក និងជឿជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

(យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)

(យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤