Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ

06:39 | 02/10/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (រូបថតៈ VGP/Nhat Bac)

នារសៀលថ្ងៃទី ១ ខែតុលា នៅទីស្នាក់ការមជ្ឈឹមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ ដឹកនាំដោយលោក Thongloun Sisoulith នាយករដ្ឋមន្ត្រី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ក្នុងជំនួបនេះ លោក​ Thongloun Sisoulith បានសម្តែងក្តីរីករាយដែលបានមកទស្សនានៅវៀតណាមជាផ្លូវការ។ លោកនាយករដ្ឋមន្ត្រីឡាវ បានជម្រាបជូនអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អំពីស្ថានភាពថ្មីៗមួយចំនួនក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ថា រដ្ឋាភិ បាលឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនិងមូល ដ្ឋានរួមទាំងអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរនិងប្រ ទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhat Bac)

អញ្ជើញថ្លែងក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋានក្នុងការអនុវត្តកិច្ចព្រមព្រៀងល្អរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងរវាងបក្សទាំងពីរនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីទាំងពីរនិងបានស្នើឱ្យនាយករដ្ឋមន្រ្តីទាំង ២ ធ្វើការដឹកនាំក្រសួង ទីភ្នាក់ងារ តំបន់និងសហគ្រាសដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងដោយភាគីទាំងពីរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកឡើងថា ស្ថានភាពពិភពលោក និងតំបន់កំពុងមានភាពស្មុគស្មាញយ៉ាងខ្លាំង ដែលមិនអាចស្មានដល់ បានប៉ះពាល់ដល់សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់ ដូច្នេះភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការសិក្សាព្យាករណ៍ពីស្ថានភាពផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR