Trending now

ស្វែងរកឱកាសសម្រាប់សហគ្រាសវៀតណាមនិងអង់គ្លេសក្រោយ COVID-19

16:16 | 14/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - អង់គ្លេសដើម្បីរៀបចំសិក្ខាសាលាតាមអនឡាញស្តីពីទស្សនវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់វៀតណាម៖ ឱកាសសម្រាប់សហគ្រាសវៀតណាមនិងអង់គ្លេស។

ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។

ថ្លែងនៅសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Hoang Quoc Vuong បានសង្កត់ធ្ងន់ថា ក្រៅពីសមិទ្ធិផលធំៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិយាកាសវិនិយោគ - ពាណិជ្ជកម្មនៅវៀតណាមបានកែលម្អដោយឥតឈប់ឈរ ឆ្ពោះទៅរកតម្លាភាពនិងភាពងាយស្រួលបន្ថែមទៀតសម្រាប់សហគ្រាសអាជីវកម្មរយៈពេលវែងនិងស្ថេរភាពដោយឈរលើមូលដ្ឋានសមភាព មិនរើសអើងនិងមានផលប្រយោជន៍ទៅវិញទៅមករវាងសហគ្រាសនៃគ្រប់ផ្នែកសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេស

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Hoang Quoc Vuong បានថ្លែងនៅសិក្ខាសាលា។

អនុរដ្ឋមន្រ្តី Hoang Quoc Vuong បានសង្កត់ធ្ងន់ថា ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌និងវិទ្យាសាស្ត្រឈានមុខគេនៅលើពិភពលោក ក្នុងទំនាក់ទំនងសេដ្ឋកិច្ចកិច្ចការបរទេស ចក្រភពអង់គ្លេសគឺជាទីផ្សារសំខាន់និងជានិច្ចកាលដៃគូផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការរបស់វៀតណាម

លោក Warwick Morris ប្រធានបណ្តាញមិត្តភាពវៀតណាម - អង់គ្លេសបានថ្លែងនៅសិក្ខាសាលា។

នៅក្នុងសិក្ខាសាលានោះ លោក Warwick Morris ប្រធានបណ្តាញមិត្តភាពវៀតណាម - អង់គ្លេស អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាមបានអះអាងថា វៀតណាមមានសក្តានុពលដោយមានបរិយាកាសវិនិយោគនិងពាណិជ្ជកម្មអំណោយផលជាច្រើន។ លើសពីនេះទៅទៀត ប្រទេសវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាត COVID-19 ឱ្យបានល្អ ហើយបង្កើតលក្ខខណ្ឌល្អៗដើម្បីទាក់ទាញសហគ្រាសអង់គ្លេសមកវិនិយោគនៅវៀតណាម។ នេះជាពេលវេលាដ៏សំខាន់សំរាប់សហគ្រាសនៃភាគីទាំងពីរចាប់អារម្មណ៍ចូលទីផ្សារគ្នាទៅវិញទៅមក ជាពិសេសក្នុងបរិបទដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេស។

នៅក្នុងសិក្ខាសាលានេះ ភាគីទាំងអស់បានបង្ហាញនូវបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច វិនិយោគ វប្បធម៌និងការអប់រំនាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពនឹងបន្តសម្របសម្រួលនិងអនុវត្តសកម្មភាពនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - វិនិយោគរវាងវៀតណាមនិងចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរសកម្មភាពរវាងប្រជាជននិងប្រជាជនដើម្បីផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - អង់គ្លេសដើម្បីសម្រេចបានគោលដៅនិងការរំពឹងទុកដែលបានកំណត់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅក្នុងសេចក្តីប្រកាសស្តីពីភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ចក្រភពអង់គ្លេស ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១០ និង ២០២០៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤